VOANews.com

Voice of America - Khmer

 
News in 45 Languages
ការណ៍សម្ងាត់ក្នុងការគ្រប់គ្រង ធនធានធម្មជាតិគឺជាវប្បធម៌


26 October 2009

speaker
សូមចុចទីនេះ
ដើម្បីស្តាប់ព័ត៌មាននេះ

[កំណត់សម្គាល់និពន្ធនាយក៖ ធនធានធម្មជាតិកម្ពុជាមិនបានរុករក និងអភិ-
វឌ្ឍប៉ុន្មានទេ ក្នុងអំឡុងសង្គ្រាមស៊ីវិលនិងជម្លោះផ្ទៃក្នុងរវាងឆ្នាំ១៩៧០និងឆ្នាំ
១៩៩៣ ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុង
រវាងពីរទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍មួយឈុតថា  សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុង
ការគ្រប់គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា  កាត់
បន្ថយភាពក្រីក្រ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។

លោកអ៊ឹម សុធារិទ្ធនៃវីអូអេផ្នែកខេមរភាសាបានរៀបចំកម្មវិធីប្រចាំសប្តាហ៍មួយ
ឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងកម្ពុជា
ដែលត្រូវបានចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ ។ ក្នុងភាគទី៨នេះ លោក អ៊ឹម
សុធារិទ្ធ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា  ការលាក់លៀមអំពីកិច្ចការទូទៅ ជាពិសេសកិច្ចការគ្រប់គ្រងធនធានធម្មជាតិគឺជាវប្បធម៌មួយដែលរដ្ឋាភិបាល
កម្ពុជាតែងតែប្រកាន់ខ្ជាប់]។

នៅប្រទេសកម្ពុជា កិច្ចការគ្រប់គ្រងធនធានធម្មជាតិ និង ចំណូលរបស់វា នៅ
ជារឿងសម្ងាត់សម្រាប់សាធារណជន។ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលរដ្ឋា
ភិបាលបានព្យាយាមលាក់បាំងកិច្ចការជំនួញធនធានធម្មជាតិពីប្រជាពលរដ្ឋ
ដែលជាម្ចាស់ភោគទ្រព្យទាំងនោះ ពីព្រោះថា  ប្រព័ន្ធបរិបាលកិច្ច និងបក្ខពួក
និយមត្រូវបានអនុវត្តរាប់ជំនាន់មកហើយ។ នេះបើតាមសំដីអ្នកជំនាញដែល
បានប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយឈុត ។

លោក ឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី
ប្រចាំនៅទីក្រុងហុងកុង បានប្រាប់វីអូអេតាមទូរស័ព្ទថា  ដោយសារតែប្រទេស
កម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ  តម្លាភាពដែលជាធាតុមួយនៃលទ្ធិ
ប្រជាធិបតេយ្យនោះត្រូវអវត្តមាន។អវត្តមាននៃតម្លាភាពក៏មានក្នុងការគ្រប់គ្រង
ធនធានធម្មជាតិដែរ ។ នេះគឺបណ្តាលមកពីរដ្ឋាភិបាលមិនដែលមានប្រពៃណី
លាតត្រដាងកិច្ចការរបស់គេ ឬគេមានកិច្ចការមិនល្អដែលបម្រើឱ្យផលប្រយោ
ជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍គណបក្ស និងបក្ខពួកខ្លួនមួយក្តាប់តូច ដើម្បីជា
ទុនសម្រាប់ច្បាមយកអំណាច ជាជាងជួយបន្ថយភាពក្រីក្រនិងជំរុញការអភិ-
វឌ្ឍសេដ្ឋកិច្ចជាតិ ។

លោកបន្តថា៖ “អាហ្នឹងវាជាទម្លាប់អញ្ចឹងតែម្តង។ វាជាមរតករបស់របបកុម្មុយ
នីស្តហ្នឹងឯង ។ ហើយមួយទៀតនោះគឺថា វាអាចមានផលប្រយោជន៍ក្រុម ផល
ប្រយោជន៍បក្ស មិនចង់ឱ្យគណបក្សប្រឆាំងដឹង ។ តាមពិតតាមរយៈសភាហ្នឹង
គឺថា  សមាជិកសភាត្រូវដឹងកិច្ចការយ៉ាងច្រើនបំផុត លើកលែងតែបញ្ហាសន្តិសុខ
ជាតិ ។

ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានទទួលស្គាល់កិច្ចខិតខំប្រឹង
ប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងបំណងកែលំអរនូវអ្វី ដែលត្រូវបានប្រតិបត្តិកន្លង
មក។ លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ និងជាស្ថាបនិកមជ្ឈមណ្ឌលអភិ-
វឌ្ឍសង្គម បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា  រដ្ឋាភិបាលបានខិត
ខំប្រឹងប្រែងក្នុងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិ
តាមរយៈការបង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់និងកម្មវិធីវិមជ្ឈការដទៃៗទៀត  ប៉ុន្តែ
វាជាការលំបាកសម្រាប់រដ្ឋាភិបាល ដែលរៀនអំពីអ្វីដែលថ្មី ។  លោកស្រីទទួល
ស្គាល់ថា  ការគ្រប់គ្រងធនធានធម្មជាតិពិតជាមិនមានតម្លាភាពទេ  ហើយក្នុង
ប្រវត្តិសាស្រ្តកម្ពុជា រាប់ទាំងមុនសម័យអាណានិគម សម័យអាណានិគម និង
ក្រោយសម័យអាណានិគម  វាគឺជាប្រពៃណីមួយដែលរដ្ឋាភិបាលលាក់លៀម
កិច្ចការរបស់ខ្លួនពីសាធារណជន ។ លោកស្រីមានប្រសាសន៍ថា៖

“តាំងពីរាប់សតវត្សរ៍មកហើយ។ តាំងពីយើងនៅក្រោមអាណានិគមបារាំង តាំង
ពីមុនសម័យអាណានិគមទៀត ការដឹកនាំរបស់យើងមិនមានការចូលរួមពីប្រជា
ពលរដ្ឋទេ។ដល់អញ្ចឹងទៅ មិនមែនលាក់លៀមទេគឺថា របៀបធ្វើការគឺអញ្ចឹង។
គឺជាវប្បធម៌របស់យើង” ។

ប៉ុន្តែការរិះគន់ទាំងនេះត្រូវបានបដិសេធដោយមន្រ្តីរាជរដ្ឋាភិបាល និងអ្នកតាក់
តែងច្បាប់មកពីគណបក្សកាន់អំណាច  ជាអាទិ៍ លោកងួន ញ៉ិល នៃគណបក្ស
ប្រជាជនកម្ពុជា ជាអនុប្រធានរដ្ឋសភាជាតិ បានប្រាប់វីអូអេផ្នែកខេមរភាសាក្នុង
បទសម្ភាសន៍មួយតាមទូរស័ព្ទថា ដើម្បីតម្លាភាព រដ្ឋសភាជាតិបានអញ្ជើញមន្ត្រី
ទទួលខុសត្រូវមកសួរដេញដោលនៅរដ្ឋសភា រាល់ពេលដែលមានសំណើពីសមា
ជិកសភា ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានលាតត្រដាងឱ្យដឹងជាសាធា-
រណនូវចំណូលទាំងអស់នៅមុខសមាជិកសភា និងផ្សព្វផ្សាយឱ្យសាធារណជន
ដឹងជារៀងរាល់ឆ្នាំ ។

លោកបន្តទៀតថា៖ “សូមជម្រាបថា នៅពេលដែលឆ្លងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
រដ្ឋសភាបានសួរពីរឿងថា   ពន្ធដារដែលបានមកពីកន្លែងណាៗគឺថា គិតតាំង
ពីកាស៊ីណូឡើង បានប៉ុន្មានបញ្ចូលមកក្នុងរដ្ឋហ្នឹង។ ហើយមូលហេតុដែលវា
បាត់បង់ខ្លះដោយសារអ្វី  ហើយវិធានការរបស់រដ្ឋាភិបាលយ៉ាងណា ដើម្បីប្រ-
មូលឱ្យបានគ្រប់គ្រាន់ចូលទៅក្នុងថវិកាជាតិ។ ត្រង់កន្លែងនេះ គិតទាំងការធ្វើ
សម្បទានព្រៃឈើផងដែរហ្នឹងគឺថា គេសួរដេញដោល។ ហើយរាជរដ្ឋាភិបាល
ឆ្លើយចំហជូនសាធារណមតិក្នុងការប្រជុំសភាគឺផ្សាយជាសាធារណៈទូទាំងប្រ-
ទេស ដោយឥតមានបិទបាំងអ្វីទេ” ។

លោកជាម យៀប នៃគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មការសេដ្ឋ
កិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជាបានប្រាប់វីអូអេផ្នែកខេមរ
ភាសាតាមទូរស័ព្ទថា  ទាំងរាជរដ្ឋាភិបាល  ទាំងរដ្ឋសភាយល់ច្បាស់អំពីសារៈ
ប្រយោជន៍នៃតម្លាភាពដោយបានបង្កើតច្បាប់ទាំងឡាយដែលទាក់ទិននឹងការ
គ្រប់គ្រងធនធានធម្មជាតិ។ជាពិសេសរដ្ឋសភាបានសុំជំនួយពីស្ថាប័នអន្តរជាតិ
ដែលមានបទពិសោធន៍ ដូចជា ធនាគារពិភពលោកមូលនិធិរូបិយវត្ថុអន្តរជាតិ
កម្មវិធីភិវឌ្ឍអង្គការសហប្រជាជាតិ និង អង្គការផ្តួចផ្តើមតម្លាភាពឧស្សាហកម្ម
និស្សារណកម្មដែលហៅកាត់ថា  EITI និង ប្រទេសដទៃទៀតដើម្បីបើកសិក្ខា
សាលា និងតាក់តែងច្បាប់ឥន្ធនៈនិងឧស្ម័ន។លោកមានប្រសាសន៍ថា៖“កន្លង
ទៅ  យើងឃើញតែភាសាអង់គេ្លសថា Extractive Industry Transparency
Initiative ឱ្យគេមកជួយ  ហើយគេបានមកជួយម្តងជាពីរដងហើយដើម្បីធ្វើ
សិក្ខាសាលានៅភ្នំពេញ។សិក្ខាសាលានេះមានគោលបំណងធ្វើយ៉ាងម៉េចគឺថា
មុននឹងធ្វើអាជីវកម្មប្រេង យើងឱ្យប្រជាពលរដ្ឋយើង មន្ត្រីរាជការយើង ក៏ដូច
ជាអ្នកឯកទេសរបស់យើងយល់ច្បាស់អំពីគោលបំណងរបស់ច្បាប់ ហើយនិង
ការធ្វើអាជីវកម្មប្រេងនៅកម្ពុជា ឱ្យបានច្បាស់លាស់“។

ទោះបីជាមានការបំភ្លឺបែបនេះក្តី ក៏ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម
ធនធានរ៉ែ ជំពូក៤ មាត្រាទី២០កំណត់ឱ្យរក្សាការណ៍សម្ងាត់ចំពោះរាល់អាជ្ញា
ប័ណ្ណដែលចេញឱ្យសម្បទានិក រហូតដល់ចុងបញ្ចប់នៃអាជ្ញាប័ណ្ណ ឬរហូតដល់
មានការអនុញ្ញាតពីសម្បទានិកឱ្យធ្វើការផ្សព្វផ្សាយជាចំហ ។   នេះបញ្ជាក់ថា
ក្រៅពីការលាក់បាំង  ដែលកើតមានជាវប្បធម៌នោះ  ការលាក់បាំងនេះត្រូវបាន
ដាក់ឱ្យស្របច្បាប់។អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសាថា ការបិទបាំង
រាល់អាជីវកម្មលើសម្បត្តិសាធារណៈ គឺមិនមែនជាធាតុនៃលទ្ធិប្រជាធិបតេយ្យ
ឡើយ។

ក្នុងបរិបទដូចគ្នានេះដែរ លោកសុន ឆៃ អ្នកតាក់តែងច្បាប់គណបក្សសម រង្ស៊ី បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា ទោះបីជាលោកទទួលស្គាល់ថា រហូតមកដល់ពេលនេះមានរដ្ឋមន្រ្តីពីរបីរូប បានចូលខ្លួនតាមសំណើដើម្បីឱ្យរដ្ឋ
សភាធ្វើការសួរដេញដោលក៏ដោយ ក៏ការចូលមកនេះមិនបានជួយពង្រឹងប្រព័ន្ធ
ត្រួតពិនិត្យតុល្យភាពនោះទេ   ព្រោះតែពួកគេមិនបានចូលខ្លួនមកឱ្យបានញឹក
ញាប់តាមសំណើនោះទេ ហើយសភាមិនមានអំណាចគ្រប់គ្រាន់ក្នុងការអញ្ជើញ
មន្រ្តីទាំងនោះទេ។

លោកបញ្ជាក់ថា៖ “នាយករដ្ឋមន្ត្រីយើងមិនដែលបានចូលខ្លួនមកឱ្យរដ្ឋសភាសួរ
ម្តងទេ តាំងពីឆ្នាំ១៩៩៣មក ។ ខ្លួនខ្ញុំតែម្នាក់គត់ដែលខិតខំហៅរដ្ឋមន្តី្របានមួយ
ចំនួន ក្នុងរយៈកាល១៥ ឬ១៦ឆ្នាំនេះ ។ ហើយក្នុងនោះបញ្ហាព្រៃឈើក៏ខ្ញុំធ្លាប់
ហៅមកសួរដេញដោលដែរ ។ ក៏ប៉ុន្តែ គ្រាន់តែសួរដេញដោលក្នុងរយៈកាលវែង
បានម្តងម្កាលនេះ មិនមានប្រសិទ្ធិភាពទេ ។ ការខ្វះការទទួលខុសត្រូវនេះហើយ
ធ្វើឱ្យការបំផ្លាញធនធានធម្មជាតិនេះចេះតែបន្តទៅ ។ ហើយមិនត្រឹមតែបំផ្លាញ
ទេ សូម្បីតែគំនិតក្នុងការជួសជុលការខូចខាតនោះ ក៏មិនមានដែរ ពីព្រោះម្នាក់ៗ
គិតតែពីខំធ្វើយ៉ាងដូចម្តេច ឱ្យខ្លួនបានទទួលផលផ្ទាល់ខ្លួនឱ្យច្រើន។ ហើយខ្លួន
អាចយកផលហ្នឹងដើម្បីសូកប៉ាន់ការពារតំណែងរបស់ខ្លួននោះ” ។

ចំណែកប្រជាពលរដ្ឋធម្មតាវិញមានការព្រួយបារម្ភចំពោះចំណាត់ការរបស់រដ្ឋាភិ
បាល  ដោយបានបង្ហាញទស្សនៈថា  ការរក្សាការណ៍សម្ងាត់របស់រដ្ឋាភិបាល
ចំពោះការគ្រប់គ្រងធនធានធម្មជាតិដែលជាសម្បត្តិរួមនាំឱ្យមានការសង្ស័យថា
មានអំពើពុករលួយនៅក្នុងចំណាត់ការស្ងាត់ៗនេះ ។

លោកប៊ុន ងួន ប្រជាពលរដ្ឋស្រុកព្រះស្តេច ខេត្តព្រៃវែង មានប្រសាសន៍ថា ធន
ធានធម្មជាតិដែលជាសម្បត្តិសាធារណៈកាន់តែខ្សោះ ចំណូលធនធានធម្មជាតិ
មិនត្រូវបានដឹងជាសាធារណៈ ។  ការគ្រប់គ្រងធនធានធម្មជាតិ  នៅតែជារឿង
សម្ងាត់ ។ 

លោកបន្តថា៖“ឃើញថា រដ្ឋាភិបាលទាញយកផល ប៉ុន្តែយើងមិនដែលបានដឹង
ថា តើគាត់ធ្វើការទាញយកផលហ្នឹងតាមវិធីណា? ជាមួយក្រុមហ៊ុនឯកជនដោយ
មានកិច្ចសន្យាដូចម្តេច?  វិនិយោគិនដែលទាញយកផលហ្នឹង   គេយកប៉ុន្មាន?
ហើយរដ្ឋាភិបាលបានប៉ុន្មានភាគរយ?  យើងមិនដែលបានដឹង  ព្រោះអត់មាន
ការផ្សព្វផ្សាយ  ដូចជាតាមបណ្តាញការផ្សព្វផ្សាយទូរទស្សន៍ក្តី  វិទ្យុក្តី  ឬ តាម
រយៈអាជ្ញាធរមូលដ្ឋានដែលមានស្រាប់ភូមិ ឃុំហ្នឹងក៏យើងអត់បានដឹងដែរ” ។

អនុសាសន៍ស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយលោកសារ៉ុមប្រជាពលរដ្ឋនៅ
រាជធានីភ្នំពេញបានបា្រប់ វីអូអេ តាមទូរស័ព្ទថា  ធនធានធម្មជាតិជារបស់ប្រជា
ពលរដ្ឋទាំងអស់គ្នា។រាល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងអស់ យ៉ាងហោច
ណាស់ក៏ត្រូវឱប្រជាពលរដ្ឋដឹងដែរ ។ 

លោកបន្តថា៖ “សម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យរដ្ឋាភិបាលចាត់ចែងកិច្ចការហ្នឹងឱ្យមានតម្លា
ភាព  ឱ្យប្រជាជនដឹង  ព្រោះអាហ្នឹងជាសម្បត្តិទាំងអស់គ្នា  មិនមែនជាសម្បត្តិ
ម្នាក់ៗទេ ។ យើងកុំលាក់លៀម និយាយឱ្យចំ កុំលាក់លៀម កិច្ចការអស់ហ្នឹង
ព្រោះវាមិនមែនជារបស់យើងតែម្នាក់ឯងឯណា។កាលណាយើងធ្វើអញ្ចឹងលាក់
លៀមៗ   វាហាក់ដូចជាប្រទេសហ្នឹងជាប្រទេសរបស់យើងតែម្នាក់ឯង  ហើយ
ប្រជាពលរដ្ឋដូចជាទេសកររបស់យើង ។ បើកាលណាធ្វើអញ្ចឹង ដូចជាប្រមាថ
មើលងាយប្រជាពលរដ្ឋ ហាក់ដូចជាប្រជាពលរដ្ឋអត់ដឹងអីសោះ។  អញចង់ធ្វើ
អីក៏បានដែរណា៎ ។ អញ្ចឹងចង់ឱ្យរដ្ឋាភិបាលធ្វើអីឱ្យមានតម្លាភាពទៅ    ពីព្រោះ
ប្រទេសហ្នឹងជាប្រទេសទាំងអស់គ្នាទេ ។  យើងមិនអាចរស់នៅក្នុងទឹកដីមួយ
ដោយគ្មានប្រជាពលរដ្ឋ ដូចប៉ុល ពត យកប្រជាពលរដ្ឋទៅសម្លាប់ចោលនោះ
ទេ” ។

ចំណែកលោកសំ សែន អ្នករស់នៅខេត្តសៀមរាប ក៏បានមានទស្សនៈដូចប្រជា
ពលរដ្ឋទាំងពីររូបខាងលើដែរ ដោយមានប្រសាសន៍ថា ពូជត្រី និងពូជឈើប្រ-
ណិតជាច្រើនកំពុងឆ្ពោះទៅរកភាពផុតពូជ  ហើយធនធានធម្មជាតិដទៃទៀត
ត្រូវបានធ្វើនិស្សារណកម្ម ប៉ុន្តែសំណួរនោះគឺថា តើចំណូលពីធនធានទាំងនោះ
ទៅណា?

ការចំណាយសាធារណៈទាំងឡាយឮថាត្រូវបានឧបត្ថម្ភហិរញ្ញវត្ថុដោយឥស្សរ
ជននយោយបាយ ឬជំនួយបរទេស ឬប្រាក់កម្ចី ។

លោកបន្តថា៖“បាទ ចង់ដឹង ថាតើចំណូលដែលបានមកពីការធ្វើអាជីវកម្មពីធន
ធានធម្មជាតិ ដែលជាសម្បត្តិរួម សម្បត្តិរបស់រាស្រ្តទាំងអស់គ្នានោះ  ថាតើគេ
យកទៅធ្វើស្អី  ព្រោះអីមួយឆ្នាំៗឮថា ទៅខ្ចីលុយបរទេស ឮថា  សុំប្រាក់ជំនួយ
ហើយរាល់សំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឮថា ជាអំណោយរបស់នា
យករដ្ឋមន្ត្រី អំណោយរបស់មន្ត្រីរដ្ឋាភិបាលទៅវិញ ។  វាមិនឃើញអ្វីដែលជា
របស់ជាតិ អ្វីដែលជាថវិកាដែលបានមកពីការធ្វើអាជីវកម្មធនធានធម្មជាតិដែល
ថា ជារបស់ជាតិហ្នឹងគឺអត់ឃើញមាន។ ធើ្វផ្លូវក៏ជាអំណោយខ្ចីលុយបរទេស។
ឃើញតែដើរសុំជំនួយគេ” ។

យោងតាមឯកសារស្តីពីថវិកាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញថា  ក្នុង
ឆ្នាំ២០០៨ ចំណូលថវិកាដែលបានមកពីសម្បទានព្រៃឈើ និងសម្បទានរ៉ែមាន
ជាង៣,៦លានដុល្លារសហរដ្ឋអាមេរិក  ហើយរំពឹងថា  នឹងអាចកើនដល់ចំនួន
៤,៦លានដុល្លារនៅក្នុងឆ្នាំ២០០៩នេះ។ បើយោងតាមមន្រ្តីជាន់ខ្ពស់ម្នាក់របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកថា ចំណូល
ទាំងនេះភាគច្រើនបានមកពីការផ្តល់អាជ្ញាប័ណ្ណផ្សេងៗប៉ុណ្ណោះ  ។ ចំណូលពី
ធនធានធម្មជាតិនោះមិនបានរក្សាទុកសម្រាប់វិនិយោគអនាគតទេ តែត្រូវបាន
បញ្ចូលទៅក្នុងចំណាយសាធារណៈទូទៅ។

អ្នកជំនាញឱ្យដឹងថា កត្តាគន្លឹះក្នុងការផ្តល់វិភាគទានដល់ការគ្រប់គ្រងប្រកប
ដោយប្រសិទ្ធិភាពនោះគឺតម្លាភាព ។ ការចាត់ចែងជាមួយផ្នែកឯកជន ដំណើរ
ការកិច្ចសន្យា និងការចំណាយចំណូលធនធានធម្មជាតិត្រូវតែមានតម្លាភាព។
អ្នកជំនាញមានការព្រួយបារម្ភ ដោយហេតុថា កម្ពុជាបាននិងកំពុងបង្ហាញនិន្នា
ការនៃករណីដ៏ធ្ងន់ធ្ងរបំផុតដែលកើតឡើងនៅក្នុងបណ្តាប្រទេសក្រីក្រជាច្រើន
នៅក្នុងពិភពលោក ហើយមានប្រវត្តិមិនល្អក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
អ្នកជំនាញឱ្យដឹងទៀតថា   ប្រសិនបើរដ្ឋាភិបាលមិនរៀនមេរៀនពីអតីតកាល
និងមិនមានឆន្ទៈក្នុងការកែទម្រង់ការគ្រប់គ្រងទេនោះ  កម្ពុជានឹងធ្លាក់កាន់តែ
ជ្រៅចូលទៅក្នុងភាពក្រីក្រ និងមានគម្លាតចំណូលកាន់តែធំរវាងអ្នកមាន និង
អ្នកក្រ ដោយសារតែបណ្តាសារធនធានធម្មជាតិ ។

រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេ ផ្នែកខេមរភាសា៕


E-mail This Article E-mail this article
Print This Article Print Version
  Cambodia News
World Bank Failed Lake Residents: Complaint  Audio Clip Available

  More Stories
Verdict Expected in June for ‘Complicated’ Duch Case  Audio Clip Available
Women Must ‘Dare’ To Demand More: Activist  Audio Clip Available
Court Delays Verdict To Avoid Protest Violence  Audio Clip Available
Cambodia Has Role To Play: US Official  Audio Clip Available
Mu Sochua Honored in ‘Real Life’ Play  Audio Clip Available
Cambodia Looks to China for More Investment  Audio Clip Available
Minorities Demand End to Land Concessions  Audio Clip Available
After Long Wait, Cambodia Opens to Mining  Audio Clip Available
Senior Chinese Official Arrives for Trade Talks  Audio Clip Available
Critics Worry Over Value of Expensive Tribunal  Audio Clip Available
Royalist Parties Look To Unite for 2013  Audio Clip Available
Women Face Obstacles for Small Businesses  Audio Clip Available
Justice Handbooks Issued to Help Solve Disputes  Audio Clip Available
Troops To Stay Put During Thai Strife  Audio Clip Available
Tourism a Boon to Siem Reap Prostitution  Audio Clip Available
Human Rights Situation Still Poor: US  Audio Clip Available
Tribunal Expected To Probe Further Suspects  Audio Clip Available
A Peacekeeping Success, With Caveats  Audio Clip Available
US Lists Cambodia as Potential Money Launderer  Audio Clip Available
UN Rapped for ‘Interfering’ on Graft Law  Audio Clip Available
Opposition Walks as Graft Law Passes
Court Releases Five People in Land Dispute  Audio Clip Available
Women Lobby US Reps to Help Children  Audio Clip Available
Asean Official Regrets Rocket ‘Misunderstanding’  Audio Clip Available
Breaking Ground on 'Reconciliation Road'  Audio Clip Available
Tribunal Bringing About Healing: Activist  Audio Clip Available
200 Families Homeless After Phnom Penh Fire  Audio Clip Available
Tribunal Complainant Urges Healing  Audio Clip Available
Groups Want Debate Delayed for Graft Law  Audio Clip Available
Asean Rocket Comments Draw Hun Sen’s Ire  Audio Clip Available
AI Finds Reported Rapes on the Rise  Audio Clip Available
Lawmaker’s Parliamentary Immunity Renewed  Audio Clip Available
Corruption Law Moves to Assembly for Debate  Audio Clip Available
Women Extolled as Resources of the Nation  Audio Clip Available
Military Makes Mighty Show of Rockets  Audio Clip Available
Would-Be Critics Quiet on Telecom Rates  Audio Clip Available