Multimedia

ពិធីរំឭក​ខួប១៦ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នៅមុខសភាi
X
March 30, 2013
គណបក្ស​សង្គ្រោះជាតិ​និង​ក្រុមគ្រួសារ​ជន​រងគ្រោះ ​រួមទាំង​ជនរង​គ្រោះ​បាន​រំឭក​ខួប​១៦ឆ្នាំ​នៃ​ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​នៅ​កណ្តាល​ក្រុងភ្នំពេញ ​ដែល​ធ្វើឲ្យ​មនុស្ស​ស្លាប់​១៦នាក់ ​និង​ជាង​១០០​នាក់​ទៀត​រងរបួស។​ កាលពីថ្ងៃ​ទី ៣០ ខែ​មិនាឆ្នាំ​១៩៩៧​ ក្រុម​បាតុករ​រោង​ចក្រកាត់ដេរ​រាប់រយ​នាក់​បាន​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​និង​បានប្រមូល​ផ្តុំគ្នា​នៅពីមុខ​អតីត​រដ្ឋសភា ​ខាងត្បូង​ព្រះបរម​រាជវាំងដើម្បី​ទាមទារ​ការគោរព​ច្បាប់​ការងារ ​និងការ​កែទម្រង់​ប្រព័ន្ធ​តុលាការ។​ គ្រាប់បែក​ដៃចំនួន​បួនគ្រាប់​បាន​វាយ​ប្រហារ​ដោយជន​មិន​ស្គាល់​មុខ​លើ​ហ្វូង​អ្នក​តវ៉ាដែល​ដោយ​សន្តិវិធី​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី។​ ១៦​ឆ្នាំមក​នេះ ​គ្មាន​ជន​សង្ស័យ​ណាម្នាក់​ត្រូវនាំ​ខ្លួន​យកមក​កាត់ទោស​នោះទេ។ កាលពីពេល​កន្លងមក ​លោក​ឧត្តមសេនីយ៍​ឯក​ខៀវ សុភគ៌ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​ធ្លាប់​បាន​បញ្ជាក់​ថា ​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ឧក្រិដ្ឋកម្ម​នេះ​នៅតែ​បន្តនៅ​ឡើយ៕

ពិធីរំឭក​ខួប១៦ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នៅមុខសភា

Published March 30, 2013