Multimedia

ព្រះ​មហាក្សត្រ​បើក​សម័យ​ប្រជុំ​សភា​ឯកបក្សi
X
September 23, 2013 11:45 PM
បើទោះ​បី​ជាមាន​ភាព​ចម្រូង​ចម្រាស​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ចប់​សព្វ​គ្រប់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី​ នៅ​នាទី​ចុង​ក្រោយ​ព្រះ​មហាក្សត្រ​នៅ​តែ​យាង​ជា​ព្រះ​រាជា​ធិបតី​ភាព​បើក​សម័យ​ប្រជុំ​រដ្ឋ​សភា​ដំបូង​និតិកាល​ទី​៥​ដដែល។​ សម័យ​ប្រជុំ​រដ្ឋ​សភា​និតិកាល​ទី​៥នេះ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​ចូលរួម​ទេ​គឺ​មាន​វត្តមាន​តែ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​តែ​៦៨​រូប​តែ​ប៉ុណ្ណោះ​ និង​មាន​ឯក​អគ្គរដ្ឋ​ទូត​ពី​បណ្តា​ប្រទេស​មហា​អំណាច​សំខាន់ៗ​និង​សហគមន៍​អឺរ៉ុប​ចូល​រួម​ផង​ដែរ។​ សម័យ​ប្រជុំ​លើក​នេះ​ធ្វើ​ឡើង​ក្រោម​ការ​រិត​បន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ។​ផ្លូវ​សំខាន់ៗ​នៅ​ជុំវិញ​បរិវេណ​រដ្ឋសភា​ជុំវិញ​ព្រះ​បរម​រាជ​វាំង​និង​ជុំវិញ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដាក់​បារាស់​និង​បន្លា​លួស​ការ​ពារ។ លោកហេង រស្មី​ និង​លោកសាយ មុន្នី​រាយ​ការណ៍​ពីរាជធានី​ភ្នំពេញ៕

ព្រះ​មហាក្សត្រ​បើក​សម័យ​ប្រជុំ​សភា​ឯកបក្ស

Published September 24, 2013