Multimedia

កម្មករ​ដាក់​ញត្តិ​ជូន​លោក​ហ៊ុន សែន​ទាមទារ​ឡើង​ប្រាក់ខែi
X
September 27, 2013 3:54 PM
កម្មកររោងចក្រកាត់ដេរ​ប្រហែល​២០០០នាក់​នៅកម្ពុជា​ដើរតវ៉ានៅ​ភ្នំពេញ​នៅថ្ងៃ​សុក្រ​ទី២៧ខែ​កញ្ញា​នេះទាមទារឡើង​ប្រាក់ខែ​និង​ប្រាក់ឧបត្ថម្ភ។ បាតុករ​ទាំង​នេះ​ដែល​ច្រើន​ជាស្ត្រី​ប្រុងដើរ​ពី​រោងចក្រ​ទៅ​ផ្ទះលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ តែ​ប៉ូលិស​បាន​រារាំង​មិនឲ្យគេទៅផ្ទះលោក​ហ៊ុន សែនទេ។​ លោករ័ត្ន​ស្រៀង មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ក្រុង​ភ្នំពេញ​បាន​ចរចា​ជាមួយ​បាតុករ​ ហើយ​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​៣០នាក់​យក​ញត្តិ​ទៅ​ជូន​លោក​ហ៊ុន សែន។​ កម្មករ​កម្ពុជា​បាន​ប្រាក់ខែ​៨០​ដុល្លារ​ តែ​គេ​ទាមទារ​ឡើង​ដល់​១៥០ដុល្លារ។ ​កម្មករបាន​ធ្វើការ​តវ៉ា​ច្រើន​លើក​មក​ហើយ​ តាំងពី​ថ្ងៃ៨ខែ​សីហា ​តែគ្មាន​លទ្ធផល។​ កម្មករ​ក៏ទាមទារ​ឲ្យ​រដ្ឋាភិបាល​បណ្តេញ​នាយក​គ្រប់គ្រង​ម្នាក់​ដោយ​ចោទ​ថា ​រារាំង​មិន​ឲ្យមាន​ដំណោះ​ស្រាយ៕ (រ័យទ័រ)

កម្មករ​ដាក់​ញត្តិ​ជូន​លោក​ហ៊ុន សែន​ទាមទារ​ឡើង​ប្រាក់ខែ

Published September 27, 2013