Multimedia

អ្នកស្រី​ទេព វន្នី ​សុំ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ទំនាស់​ដីធ្លី​i
X
September 27, 2013 10:06 PM
ជ័យលាភី​រង្វាន់ភាព​ជាអ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voice​ និង​ជា​សកម្មជន​ដីធ្លីគឺ​អ្នកស្រីទេព វន្នី​ កំពុង​ស្ថិតនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​នឹង​ធនាគារ​ពិភព​លោក។ ​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​អ្នក​ស្រីទេព វន្នីបាន​និយាយ​ថា ​សហគមន៍​អន្តរជាតិ​ រួមទាំង​ធនាគារ​ពិភពលោក​ គួរតែដាក់​សម្ពាធ​មកលើ​ប្រទេស​កម្ពុជា​ដើម្បី​បញ្ចប់ការ​ឆក់ប្លន់​ដីធ្លី​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ លោកស្រី​ បន្ថែម​ថា​ ការ​តវ៉ា​អហិង្សា​ដែលគាត់​បាន​ដឹកនាំធ្វើ​កាលពី​ថ្ងៃអាទិត្យ​ត្រូវ​កម្លាំង​ប៉ូលិស​និង​ក្រុម​ជនពាល​បង្ក្រាប​យ៉ាង​សាហាវ។​ លោកស្រី​បានហៅ​ថា​ នោះគឺ​ជាការ​ប៉ុនប៉ង​ធ្វើមនុស្ស​ឃាត​មកលើ​អ្នក​តវ៉ាក្នុង​សហគមន៍​បឹងកក់​និង​បូរីកីឡា​ ហើយ​ជាចេតនា​ក្នុង​ការ​ឆក់ប្លន់ផង​ដែរ៕

អ្នកស្រី​ទេព វន្នី ​សុំ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ទំនាស់​ដីធ្លី​

Published September 28, 2013