ប្រមុខ​ការទូត​កម្ពុជា​ពន្យល់​ពី​ផែនទី​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដល់​កងទ័ពi
X
December 11, 2013
ប្រទេស​កម្ពុជា​គ្រោង​នឹង​បើក​ការ​ចរចា​បន្ថែម​ទៀត​ជាមួយ​ប្រទេសថៃជុំវិញ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​និងតំបន់​ភ្នំ​ទ្រព្យ​ដែលតុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​មិន​បាន​ធ្វើ​ការ​កាត់​សេចក្តី។ ​ថ្លែង​ទៅ​កាន់​កងទ័ព​ចំនួន​ជាង​២.០០០​នាក់​កាល​ពី​ថ្ងៃសៅរ៍​នេះ​នៅ​ទី​បញ្ជាការ​កងអង្គរក្ស​ក្នុង​ឃុំ​កន្តួត​ស្រុក​ជាំក្សាន្ត​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​នៃ​ខេត្តព្រះ​វិហារ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ​ណាំហុង​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​នឹង​ត្រូវ​ចរចា​ជាមួយ​ប្រទេស​ថៃ​បន្ត​ទៀត​ដើម្បី​ឲ្យ​ប្រទេស​នេះ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​និងដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ភ្នំទ្រព្យ​ជាផ្លូវការ​ថា​ជាដែន​ដី​របស់​ប្រទេស​កម្ពុជា។ លោក​គង់ សុឋានរិទ្ធរាយការណ៍​ពីខេត្ត​ព្រះវិហារ៕

ប្រមុខ​ការទូត​កម្ពុជា​ពន្យល់​ពី​ផែនទី​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដល់​កងទ័ព

Published December 11, 2013