ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះឆ្នោតគណបក្ស​សង្គ្រោះជាតិ​​ក្នុងថ្ងៃ​ដំបូង​មាន​សភាព​អឹកធឹក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ឆ្នាំ២០១៣​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃព្រហស្បតិ៍​ នៅពេល​គណបក្ស​នយោបាយ​ឃោនា​រក​សំឡេងឆ្នោត​ពី​អ្នកបោះឆ្នោត​ប្រមាណ​៩​លាននាក់។​ យុទ្ធនាការ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នកគាំទ្រ​ចូលរួម​ប្រហែល​មួយ​ម៉ឺននាក់​ ធ្វើយុទ្ធ​ការចេញ​ពីភ្នំពេញ​ហើយ​បំបែក​ទៅ​តាម​ខេត្ត។​ គណបក្ស​សង្គ្រោះជាតិ​ធ្វើ​យុទ្ធនាការ​នៅ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ ជិត​គេហដ្ឋាន​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។​ សម្រាប់​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​មាន​អ្នក​គាំទ្រ​ប្រហែល​មួយពាន់​នាក់​ដែល​ភាគច្រើន​ជា​យុវជន។​ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២៨​ ខែ​កក្កដា ​ឆ្នាំ​២០១៣​ ក្រោយពី​យុទ្ធនាការ​រយៈពេល​១ខែ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ លោកហេង រស្មី​រាយ​ការណ៍​ពី​ភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG