រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែឧសភា ២០១៧ មានមកពីប្រទេសថៃ លិប៊ី ន័រវែស អាល្លឺម៉ង់ បារាំង រុស្ស៊ី ឥណ្ឌូនេស៊ី អេហ្ស៊ីប វៀតណាម ប្រេស៊ីល និងកូឡុំប៊ី។
រូបភាពជុំវិញពិភពលោក ១០ ឧសភា ២០១៧
1
ពុទ្ធសាសនិកជនកាន់ទៀននៅពេលពួកគេកំពុងបួងសួងក្នុងថ្ងៃវិសាខបូជា ដែលជាពិធីប្រារព្ធនៃថ្ងៃកំណើតព្រះពុទ្ធរៀងរាល់ឆ្នាំ នៅវត្ត Yai Chai Mongkhon ក្នុងក្រុងអយុធ្យា ប្រទេសថៃ។
2
ជនចំណាកស្រុកខុសច្បាប់បានមកដល់ដោយជិះទូកនៅមូលដ្ឋានកងទ័ពជើងទឹកបន្ទាប់ពីពួកគេត្រូវបានជួយសង្រ្គោះដោយឆ្មាំល្បាតឆ្នេរលីប៊ីក្នុងទីក្រុង Tripoli។
3
នាយករដ្ឋមន្រ្តីប្រទេសន័រវែស Erna Solberg ថ្លែងសុន្ទរកថាមួយក្នុងពិធីអាហារពេលល្ងាចនៅ Opera House ក្នុងទីក្រុង Oslo ក្នុងការពិធីខួបកំណើតទី៨០របស់ព្រះមហាក្សត្រ Harald និងព្រះមហាក្សត្រី Sonja នៃប្រទេសន័រវែស។
4
ទាហាននៃប្រទេសសែប៊ីសម្តែងក្នុងពិធីសម្គាល់៧២ឆ្នាំក្រោយពីសង្រ្គាមលោកលើកទី២បានបញ្ចប់និងការបង្រ្កាបទ័ពណាស៊ីអាល្លឺម៉ង់នៅទីលានហ្វឹកហាត់ Nikinci ចម្ងាយ ៦០គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Belgrade កាលពីថ្ងៃទី០៩ ឧសភា ២០១៧។