រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសចិន អេក្វាទ័រ អ៊ីរ៉ាក់ ឥណ្ឌា ប៉ូឡូញ អាល្លឺម៉ង់ ឥណ្ឌូនេស៊ី នេប៉ាល់ កម្ពុជា ប៊ែលហ្ស៊ិក លីប៊ី ហ្សកហ្ស៊ី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៦
5
កូនដំរីទឹកញីដែលទើបតែមានអាយុ៣ថ្ងៃនៅជាមួយមេរបស់វានៅក្នុងជម្រកនៅសួនសត្វមួយនៅក្នុងក្រុង Wroclaw ប្រទេសប៉ូឡូញ។
6
មានផ្គររន្ទះនៅពីលើការិយាល័យរបស់លោកស្រីអធិការបតីរបស់អាល្លឺម៉ង់នៅក្នុងក្រុងប៊ែរឡាំង។
7
កសិករម្នាក់មើលថែដំណាំដែលមានទៅដោយផេះភ្នំភ្លើងនៅក្នុងស្រុក Karo បន្ទាប់ពីមានការផ្ទុះភ្នំភ្លើង Mount Sinabung នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
8
ក្រុម Mammut ដែលជាអ្នកជំនាញកីឡាឡើងភ្នំរបស់ស្វ៊ីសបានបង្កើតការឡើងភ្នំថ្មីមួយ នៅពេលដែលអ្នកនាំឡើងភ្នំរបស់នេប៉ាល់ គឺលោក Pemba Rinji Sherpa និងនាង Lakpa Sherpa ក្លាយជាមនុស្សដំបូងនៅក្នុងពិភពលោកដែលថតភាពយន្តឯកសារនៃផ្លូវភាគខាងត្បូងទាំងមូលទៅកាន់កំពូលភ្នំ Everest នៅក្នុងប្រទេសនេប៉ាល់ជាមួយនឹងម៉ាស៊ីនថត៣៦០ដឺក្រេ។