រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា អ៊ីរ៉ង់ អ៊ុយក្រែន ឈីលី មីយ៉ាន់ម៉ា អ៊ូហ្គាន់ដា បង់ក្លាដែស ម៉ារ៉ុក និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២៧ កញ្ញា ២០១៧
5
ក្មេងភឿកម្នាក់ដែលជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឈរថតរូបនៅក្នុងជំរំ Cox's Bazar ប្រទេសបង់ក្លាដែស Bangladesh។
6
ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានចូលរួមក្នុងពិធីបុណ្យសពរបស់នាយទាហានបដិវត្តវ័យក្មេង Mohsen Hojaji ដែលត្រូវបានក្រុមរដ្ឋឥស្លាមកាត់ក្បាលក្នុងប្រទេសស៊ីរី។
7
ប្រជាជនឆ្លងកាត់ផ្លូវក្រោមបង្គោលភ្លើងដែលបានបាក់បែកបន្ទាប់ពីព្យុះសង្ឃរា Maria បានវាយប្រហារកោះ Virgin Islands កាលពីថ្ងៃទី២៦ កញ្ញា ២០១៧។
8
ទូកទំនើបជាច្រើនត្រូវបានគេតាំងបង្ហាញក្នុងកម្មវិធី Monaco Yacht ដែលជាកម្មវិធីបង្ហាញទូកថ្នាក់ខ្ពស់ក្នុងពិភពលោកដើម្បីបង្ហាញទូកក្នុងឧស្សាហកម្មទូកទំនើប របស់ក្រុមហ៊ុននាំមុខជាង៥៨០ក្នុងប្រទេសម៉ារ៉ុក។