Published December 13, 2012
ក្នុងពិធីសម្ភោធឆ្នាំខួបទី ៤០ នៃយាន Apollo 17 នៅទីក្រុង Chicago អ្នកអវកាស Eugene Cernan និង Harrison Schmitt បាននិយាយថា លោកទាំងពីរបានរំពឹងទុកថា បេសកកម្មរបស់លោក នឹងបើកផ្លូវឲ្យមានការធ្វើដំណើរក្នុងទីអវកាស មិនមែនឲ្យក្លាយជាមេរៀនប្រវត្តិសាស្រ្តមួយនោះទេ។ លោក Kane Farabaugh រាយការណ៍ព័ត៌មាននេះពីទីក្រុង Chicago ហើយនាង លី ម៉ូរីវ៉ាន់នៃវីអូអេជូនសេចក្តីប្រែសម្រួល។