Multimedia

កន្ធាយ​ក្បាល​កង្កែប​ដ៏​កម្រ​ត្រូវបាន​អភិរក្ស​នៅ​កម្ពុជាi
X
March 07, 2013
ក្រោយពី​រដូវវស្សា​បាន​កន្លងផុតទៅ អាង​ទន្លេមេគង្គ​ជាច្រើន​កន្លែង​បាន​រីង​និង​បានក្លាយ​ទៅជា​កោះ​ខ្សាច់​ល្ហល្ហេវ។​ លោក​មាគ ភឿន បាន​សង់​ខ្ទម​តូច​មួយ​នៅលើ​ពំនូក​ខ្សាច់​ពណ៌​ស​នៅ​បាតទន្លេ​សន្ធឹង​តាម​បណ្តោយ​ខ្សែទឹក​ដែល​ចាំ​ផ្លាត​ដោយ​កំដៅ​ព្រះអាទិត្យ នៅក្នុង​ភូមិ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​ ថ្វីត្បិតតែ​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​ដែល​ខណ្ឌ​ចែក​ដោយ​ផ្ទៃ​ទឹក​បុរស​អាយុ៦០ឆ្នាំ​រូបនេះ​ចាត់ទុក​កោះ​ខ្សាច់​តូច​មួយ​នេះ​ជាទី​សំចត​សម្រាប់​រក​ចំណូល​ទ្រទ្រង់​គ្រួសារ​យ៉ាង​កាក់កប។​ នោះ​គឺ​ការចូលរួម​ការពារ​និង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដែល​ស្ទើរតែ​ផុត​ពូជ​អស់​ទៅហើយ​ក្នុង​ពិភពលោក​និង​ក្នុងប្រទេស​កម្ពុជា។​ លោក គង់ សុ​ឋាន​រិ​ទ្ធ បាន​ចុះទៅ​យកការណ៍​នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​កាលពី​សប្តាហ៍​មុន៕

កន្ធាយ​ក្បាល​កង្កែប​ដ៏​កម្រ​ត្រូវបាន​អភិរក្ស​នៅ​កម្ពុជា

Published March 07, 2013