គណបក្សប្រឆាំងបង្ហាញកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់អ្នកបោះឆ្នោត
គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជានិយាយថា កម្មវិធីរបស់ខ្លួនក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងការបង្កើតប្រព័ន្ធសុខមាលភាពសង្គម សម្រាប់មនុស្សចាស់ៗ នឹងទាក់ទាញបានការគាំទ្រថែមទៀតពីអ្នកបោះឆ្នោតក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសជាមួយនឹងលោកស្រីមូរ សុខហួរ សមាជិកសភាក្នុងអំឡុងពេលលោកស្រីមកធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមខែមេសា។