កំណាព្យឧទ្ទិសដល់ព្រះករុណានរោត្តម សីហនុ
មនុស្សម្នាយ៉ាងច្រើនកុះករមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាបាននាំគ្នាមកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមសពព្រះករុណាព្រះបាទនរោត្តម សីហនុរហូតមកដល់ថ្ងៃអាទិត្យនេះ ដោយអ្នកខ្លះបានថ្វាយផ្កាឈូក ខ្លះអុជទៀនធូប និងខ្លះទៀតសូត្រធម៌នៅពីមុខព្រះបរមរាជ្យវាំង និងជុំវិញវាលព្រះមេរុ ដែលជាទីតម្កល់ព្រះបរមសព ឬព្រះបរមរតនកោដ្ឋ។ ប៉ុន្តែដោយឡែក លោកទា សំអាត ដែលជាកសិករមកពីខេត្តកំពង់ចាម បែរជាជ្រើសយកការស្មូត្រកំណាព្យដែលលោកអះអាងថា លោកបានតែងឡើងដោយផ្ទាល់ ក្រោយពីព្រះករុណាបានចូលទិវង្គតកាលពីខែតុលានោះ ដើម្បីជាការដឹងគុណដល់ស្នាព្រះហស្ថរបស់ព្រះអង្គ និងដើម្បីឧទ្ទិសកុសលផលបុណ្យថ្វាយដល់ទ្រង់។ លោកសាយ មុន្នីនៃវីអូអេបានផ្តិតយកទិដ្ឋភាពនិងសូរ្យសៀងនៃការស្មូតកំណាព្យរបស់កសិករវ័យ៥៩ឆ្នាំនោះ ដោយមានខ្លឹមសារដើមទាំងស្រុង៕