កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ១៣ មិនា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី ការលុកលុយរបស់រុស្ស៊ីនៅក្នុងឧបទ្វីបCrimea មានផលប៉ះពាល់ធំទៅលើគោលនយោបាយរបស់ស.រ.អានៅមជ្ឈឹមបូព៌ាប្រទេស។ បទសម្ភាសអំពីបទពិសោធន៍នៃការទៅរាយការណ៍ផ្ទាល់ពីHollywood សម្រាប់ការប្រកាសរង្វាន់អូស្ការ និងសេចក្តីរាយការណ៍អំពី ពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន បន្ធូរបន្ថយភាពភ័យរន្ធត់ដែលពួកគេបានទទួលនៅក្នុងរបបខ្មែរក្រហម តាមរយៈការទស្សនាភាពយន្តរឿង«កង្វះរូបភាព»។ ភាពយន្តរឿងOmar បង្ហាញអំពីសង្គ្រាមដ៏រ៉ាំរ៉ៃមួយ។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «see eye to eye» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «Need for Speed»៕