មជ្ឈមណ្ឌលCMAC បានចាប់ផ្តើមកម្មវិធីថ្មីដើម្បីស្រង់យកយុទ្ធភ័ណ្ឌពីក្នុងទឹក
បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា(CMAC)កំពុងហ្វឹកហ្វឺនកម្មវិធីថ្មីដែលនឹង ចាប់ផ្តើមអង្គភាពដំបូងគេដែលនឹងមុជទឹកប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។បេសកកម្មរបស់ពួកគេត្រូវ សម្អាតយុទ្ធភ័ណមិនទាន់ផ្ទុះច្រើនពាន់តោននៅក្នុងបាតទន្លេ ដែលភាគច្រើនត្រូវលិចជាមួយ កប៉ាល់ដឹកជញ្ជូនអំឡុងពេលសង្គ្រាម។ឥឡូវនេះក្រុមពិសេសនេះកំពុងចាប់ផ្តើុមរៀន មុជទឹក និង ហែលទឹក។ លោក Rick Valenzuella រាយការណ៍ឲ្យវីអូអ ហើយលោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល។