រូបភាពជុំវិញពិភពលោក ១៦ តុលា ២០១៩

ស្ត្រី​ឈរ​នៅ​តាម​ផ្លូវ​មួយ​នៅជាយក្រុង​ Tal Tamr ក្បែរទីក្រុង​ឃឺត​ស៊ីរី Ras al-Ain តាម​បណ្តោយ​ព្រំដែន​តួកគីភាគឦសាន​ខេត្ត Hassakeh ជាមួយ​នឹងផ្សែងឆេះកង់​ឡាន​យ៉ាង​សន្ធោសន្ធៅ​។

លោកស្រី Carrie Lam ប្រធាន​នីតិប្រតិបត្តិ​ក្រុង​ហុងកុង ចាកចេញ​ពី​អង្គជំនណជម្រះ​ជាលើកទីពីរ​បន្ទាប់​ពី​អ្នក​ស្រី​ព្យាយាម​ថ្លែង​សុន្ទរកថា​នយោបាយ​ប្រចាំឆ្នាំ​ ខណៈដែលអ្នក​ស្រី​ត្រូវបាន​រំខាន​ដោយ​ក្រុម​អ្នក​តំណាងរាស្ត្រ​លទ្ធិប្រជាធិបតេយ្យ។

ក្មេង​ស្រី​ជនជាតិ​ស៊ីរី​ម្នាក់​ដែល​ត្រូវ​បាន​ក្រុម​យោធា​តួកគី​ជម្លៀស​ យំ​ក្នុង​រថយន្ត​ក្រុង​មួយ​បន្ទាប់ពី​នាង​បាន​មកដល់ជំរំ Bardarash ភាគខាងជើង​ទីក្រុង​ម៉ូស៊ុល ប្រទេស​អ៊ីរ៉ាក់។

ជនជាតិ​ដើមភាគតិច២៦​អំបូរ​បាតុកម្មនៅ​ខាងមុខ​ក្រសួង​ទីក្រុង​ Brasilia ប្រទេស​ប្រេស៊ីល ទាមទារឲ្យ​មាន​ភាព​ទៀត​ទាត់​នៃ​ដែនដីនិង​ការ​ប្រជុំ​ជាមួយរដ្ឋាភិបាល​និង​អ្នក​តំណាង​សង្គម។

វិស្វករឈុត​អវកាស​​​នៃ​អង្គការ​ណាសា Kristine Davis ស្លៀកឈុត​អវកាស​សាកល្បង​ xEMU សម្រាប់​អវកាសយានិក​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទនៅ​ក្នុង​ឆ្នាំ២០២៤។

មេដឹកនាំប្រទេស​កូរ៉េខាងជើង​លោក​ គីម ជុងអ៊ុន ជិះ​សេះ​អំឡុងពេលព្រិលធ្លាក់​នៅ​ភ្នំ Paektu។

ព្រះចន្ទ​រះ​នៅ​ខាងក្រោយ​មជ្ឈមណ្ឌលពាណិជ្ជកម្ម​ពិភពលោក នារាត្រី​មួយ​នៅ​ក្នុង​ Lower Manhattan កាលពីថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១៩។

សត្វខ្លារខិន​មួយដើរកាត់​ដំរីមួយ​ក្បាល​ក្នុង​សួន​ឧទ្យានជាតិ Maasai Mara ប្រទេស​កេនយ៉ាកាលពី​ថ្ងៃទី​១៥​ ខែតុលា ឆ្នាំ២០១៩។