រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសជប៉ុន បារាំង ម៉ាឡេស៊ី សហរដ្ឋអាមេរិក ហុងកុង អូទ្រីស អាហ្វ្រិកខាងត្បូង ណូវែលសេឡង់ តួកគី អាល្លឺម៉ង់ ចិន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០១ មករា ២០១៧
9
គ្រួសារ និងមិត្តភក្តិធ្វើការកាន់ទុក្ខ នៅពេលពួកគេចូលរួមពិធីបុណ្យសម្រាប់ Ayhan Akin ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងទៀតក្នុងក្លឹបកម្សាន្តនាពេលរាត្រី ក្នុងក្រុង Istanbul ប្រទេសតួកគី។ ជនដៃដល់ត្រូវបានគេជឿថា បានស្លៀកពាក់ជា Santa Claus និងមានកាន់កាំភ្លើងមួយដើម ហើយបានធ្វើការវាយប្រហារនៅក្លឹបកម្សាន្តនាពេលរាត្រីមួយនៅក្នុងស្រុក Ortakoy ក្រុង Istanbul ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ អភិបាលខេត្តនេះបានហៅហេតុការណ៍នេះថា ជាការវាយប្រហារភេរវកម្ម។
10
មនុស្សម្នាដើរនៅលើពន្លឺភ្លើងដែលគេតម្លើង នៅមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់ឆ្នាំ២០១៧ នៅក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
11
សិល្បករសម្តែងរបាំនាគនៅក្រោយកម្ទេចភ្លើងដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងក្រុង Suining ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
12
អ្នកដើរលេងកម្សាន្តបោះកម្ទេចក្រដាសនៅលើខ្លួនពួកគេ បន្ទាប់ពីប្រារព្ធពិធីចូលឆ្នាំថ្មីនៅទីលាន Times នៅក្នុងក្រុងញូវយ៉ក។