រូបភាពជុំវិញពិភពលោកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសចិន បង់ក្លាដែស ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី រុស្ស៊ី សហរដ្ឋអាមេរិក និងបារាំង។
រូបភាពជុំវិញពិភពលោក ០៥ កក្កដា ២០១៦
9
កាំជ្រួចថ្ងៃបុណ្យឯករាជ្យជាតិត្រូវបានគេបាញ់បង្ហោះឡើងនៅលើបណ្តុំអគារក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះជាទិដ្ឋភាពមើលពីក្រុង Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
10
អ្នកជិះកង់អង់គ្លេស Mark Cavendish របស់ក្រុម Dimension Data ប្រឹងប្រែងដើម្បីយកឈ្នះវគ្គទី៣ ក្នុងពេលប្រកួតជិះកង់ Tour de France លើកទី១០៣ លើចម្ងាយ២២៣.៥គីឡូម៉ែត្រ ចន្លោះសង្កាត់ Granville និងសង្កាត់ Angers ប្រទេសបារាំង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
11
បុគ្គលិករបស់អង្គការណាសាអបអរជាមួយគ្នានៅក្នុងមណ្ឌលប្រតិបត្តិការហោះហើរក្នុងអាកាស នៅមន្ទីរពិសោធន៍ Jet Propulsion នៅក្នុងក្រុង Pasadena រដ្ឋ California បន្ទាប់ពីពួកគេទទួលបានការបញ្ជាក់ពីយានអវកាសថា ខ្លួនបានចូលទៅក្នុងគន្លងភពភ្លុយតុង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
12
អ្នកទេសចរណ៍ដើរកាត់កន្លែងបំពាក់ភ្លើងពណ៌នៅក្នុង Zhangjiakou ខេត្ត Hebei ប្រទេសចិន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។