ការហែក្បួននៅថ្ងៃបុណ្យ Thanksgiving លើកទី៩២របស់ហាង Macy ដែលពលរដ្ឋអាមេរិកចូលចិត្តទស្សនា បានប្រារព្ធឡើងដោយមានអ្នកហែក្បួនចម្រុះចំនួនជាង៨០០០ពាន់នាក់ រួមទាំងក្រុមហែក្បួនមកពីវិទ្យាល័យនានានៃរដ្ឋផ្សេងៗនៅទូទាំងសហរដ្ឋអាមេរិក និងរូបប៉េងប៉ោងធំៗជាច្រើន រួមទាំងរូប Santa Claus ផងដែរ។ សម្រាប់ការហែក្បួនឆ្នាំនេះ ពលរដ្ឋអាមេរិកជាច្រើនលាននាក់បានទ្រាំនឹងសីតុណ្ហភាពត្រជាក់ ដើម្បីទស្សនាការហែក្បួនថ្ងៃបុណ្យ Thanksgiving លើកនេះនៅទីក្រុង New York city សហរដ្ឋអាមេរិក។
កម្រងរូបភាព៖ ការហែក្បួនថ្ងៃបុណ្យ Thanksgiving លើកទី៩២របស់ហាង Macy
9
Santa Claus បកដៃស្វាគមន៍អ្នកចូលរួមទស្សនាព្រឹត្តិការណ៍ហែក្បួននៅថ្ងៃបុណ្យ Thanksgiving លើកទី៩២របស់ហាង Macy នៅទីក្រុង New York ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
10
រូបប៉េងប៉ោងដ៏ធំមួយ ហោះលើតំបន់សួនឧទ្យាន Central Park West នៅក្នុងព្រឹត្តិការណ៍ហែក្បួននៅថ្ងៃបុណ្យ Thanksgiving លើកទី៩២របស់ហាង Macy នៅទីក្រុង New York ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
11
អ្នកស្រី Diana Ross អ្នកចម្រៀងអាមេរិកដ៏ល្បីឈ្មោះម្នាក់ បក់ដៃស្វាគមន៍អ្នកចូលរួមទស្សនាព្រឹត្តិការណ៍ហែក្បួនរបស់ហាង Macy នៅថ្ងៃបុណ្យ Thanksgiving លើកទី៩២ នៅទីក្រុង New York ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
12
រូបប៉េងប៉ោង Ronald McDonald ហោះពីលើអគារមួយនៅតំបន់សួនឧទ្យាន Central Park West នៅក្នុងព្រឹត្តិការណ៍ហែក្បួននៅថ្ងៃបុណ្យ Thanksgiving លើកទី៩២របស់ហាង Macy នៅទីក្រុង New York ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។