រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ មីនា ២០១៧ មានមកពីប្រទេសដូចជា អាហ្វហ្គានីស្ថាន ថៃ ហូឡង់ ឈីលី សូម៉ាលី ចិន ឥណ្ឌា បារាំង អ៊ីស្រាអែល និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៣ មីនា ២០១៧
5
បុរសម្នាក់រងរបួសកំពុងសុំជំនួយពីអ្នកសង្រ្គោះបន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលី។ ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយបានកើតឡើងនៅក្បែរសណ្ឋាគារ Weheliye ក្នុងរដ្ឋធានីនិងបានធ្វើឲ្យមនុស្សជាច្រើនបានស្លាប់នៅផ្លូវ Maka Almukarramah យោងតាមប៉ូលិស។
6
កម្មករម្នាក់ជិះរទេះកង់បីរបស់គាត់ដែលមានផ្ទុកដោយក្រដាសកែច្នៃក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
7
ក្មេងស្រីម្នាក់ត្រូវបានជះដោយទឹកពណ៌ខៀវក្នុងការប្រារព្ធពិធីបុណ្យ Holi ទិវានៃពណ៌ក្នុងទីក្រុង Mumbai ឥណ្ឌា។
8
តារាបង្ហាញម៉ូតបារាំងនាង Emeline Duhautoy ថតរូបជាមួយតុក្កតាចំនួន ១៦៧៩ ដែលនាងបានប្រមូលទុកអស់រយៈពេល៧ឆ្នាំនៅក្នុងផ្ទះរបស់នាងនៅទីក្រុង Saint-Omer ភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃទី១២ មីនា ២០១៧។