រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា ស៊ីរី ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន បារាំង អេក្វាឌ័រ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៤ មីនា ២០១៨
- By ទុំ ម្លិះ
7
បុរសគោរពសាសនាហិណ្ឌូជនជាតិបាលីម្នាក់ព្យាយាមចាក់ខ្លួនឯងជាមួយនឹងកាំបិតបុរាណ Kris ខណដែលកំពុងបាត់បង់សតិអំឡុងពិធីបុណ្យសាសនា Melasti នៅឆ្នេរសមុទ្រ Gianyar ទីក្រុង Bali ប្រទេសឥណ្ឌូណេស៊ី។
8
ភ្ញៀវទេសចរម្នាក់មើលផ្កា Kanzakura ដែលកំពុងរីកនៅក្នុងសួនឧទ្យានជាតិ Shinjuku Gyoen ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។
9
សមាជិកនៃក្រុមគាំទ្រភាពរស់រានមានជីវិតនិងឪពុកម្តាយចិញ្ចឹមដែលត្រូវបានគេជ្រើសរើសឱបម្ឈូសដាក់ទារកដែលត្រូវគេរំលូតដែលត្រូវបានគេរកឃើញនៅក្នុងកន្លែងដាក់សាកសពមួយក្នុងទីក្រុង Quito ប្រទេសអេក្វាឌ័រ កាលពីថ្ងៃទី១៣ មីនា ២០១៨។