រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាអាហ្វ្រិកខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌា បារាំង និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៣ មេសា ២០១៨
- By ទុំ ម្លិះ
1
ប្រជាជននាំគ្នាមកផ្តល់ការគោរពដល់អ្នកស្រី Winnie Madikizela-Mandela ក្នុងទីក្រុង Durban អាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី០២ មេសា ២០១៨។
2
លោក Alex van der Zwaan ចាកចេញពីតុលាការសហព័ន្ធក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ចៅក្រមសហព័ន្ធម្នាក់បានផ្តន្ទាទោសលោក van der Zwaan មេធាវីជនជាតិហូឡង់ដែលបានកុហកទៅកាន់ភ្នាក់ងារស៊ើបអង្កេតយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំកាលពីមុន ឲ្យជាប់ពន្ធនាគារ៣០ថ្ងៃនិងផាកពិន័យចំនួន២០.០០០ដុល្លារ។
3
អ្នកដំណើរកកកុញនៅសា្ថនីយ៍រថភ្លើង Gare de Lyon ក្នុងថ្ងៃដំបូងនៃបាតុកម្មចំនួនពីរថ្ងៃ។ បុគ្គលិកនៅស្ថានីយនាំគ្នាឈប់ពីការងារកាលពីម៉ោង៧យប់ថ្ងៃទី០២ មេសា។
4
អ្នកដំណើរជួយស្រ្តីម្នាក់ដែលធ្លាក់ពីចំណតខណដែលនាងព្យាយាមឆ្លងកាត់ស្ថានីយ៍រថភ្លើង Gare de Lyonក្នុងទីក្រុងប៉ារីស អំឡុងបាតុកម្មសហជីពកម្មករ។