រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ មានមកពីប្រទេសយេម៉ែន អង់គ្លេស អ៊ីស្លង់ អ៊ីរ៉ាក់ សហរដ្ឋអាមេរិក ក្រិក អាល្លឺម៉ង់ សាធារណរដ្ឋឆែក អៀវឡង់ និងអាមីរ៉ាត់អារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ០៥ ខែមេសា ២០១៦
1
ផ្សែងហោះហើរក្នុងការបំផ្ទុះដែលគ្រប់គ្រងដោយអ្នកជំនាញរបស់យេម៉ែន ដើម្បីកម្ទេចគ្រាប់បែក និងគ្រាប់មីនដែលក្រុមឧទ្ទាម Houthi ដាក់នៅក្រុង Aden។
2
លោក Christopher Willingham ពលបាលកាំភ្លើងធំនៅក្នុងក្រុង Tuscaloosa រដ្ឋ Alabama សហរដ្ឋអាមេរិកថតរូបជាមួយនឹងសុនខចូលនិវត្តន៍ឈ្មោះ Lucca បន្ទាប់សុនខនេះទទួលបានមេដាយ PDSA Dickin សម្រាប់ភាពក្លាហាន ដែលស្មើនឹងមេដាយ Victoria Cross នៅសារមន្ទីរ Wellington Barracks ក្នុងក្រុងឡុងដ៍។
3
មនុស្សម្នាបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្រ្តី Sigmundur Gunnlaugsson របស់ប្រទេសអ៊ីស្លង់ (Iceland) នៅក្នុងក្រុងវ៉ៃក្យាវិក (Reykjavik) ប្រទេសអ៊ីស្លង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីការបែកធ្លាយឯកសារ ដែលគេហៅថា Panama Papers។ ការណ៍នេះបណ្តាលឲ្យមានការខឹងសម្បារចំពោះភរិយារបស់លោកដែលមានក្រុមហ៊ុនបរទេស ដែលមានបំណុលជាច្រើនលើធនាគារដួលរលំជាច្រើនរបស់ប្រទេសនេះ។ លោកនាយករដ្ឋមន្រ្តី Gunnlaugsson ជាជនរងគ្រោះសំខាន់ដំបូងគេដោយសារតែបែកធ្លាយឯកសារសម្ងាត់នេះ ហើយបានចុះចេញពីតំណែងកាលពីថ្ងៃអង្គារ។
4
កងកម្លាំងប្រឆាំងភេរវកម្មជម្លៀសប្រជាជនពីផ្លះរបស់ពួកគេក្នុងពេលប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាមនៅក្នុងក្រុង Hit ប្រទេសអ៊ីរ៉ាក់។