កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ សីហា ២០១៩
- By VOA News
1
ក្មេងប្រុសម្នាក់លោតចូលទៅក្នុងទឹកបឹងដែលមានពេញដោយស្លែ នៅទីក្រុង Kirtipur ស្ថិតនៅជាយរដ្ឋធានីកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
2
បុរសម្នាក់ភ្ជាប់រូបប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទៅនឹងបង្គោលឈើ នៅពេលគាត់ត្រៀមសម្រាប់ការធ្វើបាតុកម្មប្រឆាំងនឹងជំនួបកំពូល G-7 នៅជំរំមួយជិតក្រុង Hendaye ប្រទេសបារាំង។
3
មេដឹកនាំជនជាតិដើមនៃកុលសកម្ព័ន្ធ Huni Kuin Kaxinawa ពីប្រទេសប្រេស៊ីល ចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយបរិស្ថានរបស់រដ្ឋាភិបាលប្រេស៊ីល នៅខាងក្រៅស្ថានទូតប្រេស៊ីលក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
4
ឧទ្យានុរក្សម្នាក់លើកដៃទៅកាន់រមាសញីពណ៌សមួយក្បាល ដែលគេដាក់ឈ្មោះថា Najin មានអាយុ ៣០ ឆ្នាំ។ Najin ជារមាសពណ៌សមួយក្បាលក្នុងចំណោម២ក្បាលដែលនៅសេសសល់ចុងក្រោយ នៅក្នុងឧទ្យាន Ol Pejeta Conservancy នៃប្រទេសកេនយ៉ា។