កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីសហរដ្ឋអាមេរិក ដល់ដែនដីប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ២៨ សីហា ២០២០
- By VOA News
5
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ឱនមុខចុះនៅពេលលោកថ្លែងក្នុងសន្និសីទសាព័ត៌មាន ប្រកាសពីការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយសារបញ្ហាសុខភាព នៅឯការិល័យនាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
6
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប៉ះទង្គិចជាមួយប៉ូលិស នៅខាងក្រៅប៉ុស្តិ៍ប៉ូលិស នៅទីក្រុងបាងកក ប្រទេសថៃ។ ការប៉ះទង្គិចនេះមានឡើងបន្ទាប់ពីនិស្សិតមួយចំនួនត្រូវបានកោះហៅដោយសារការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។
7
ក្មេងប្រុសម្នាក់កំពុងឈរមើលសត្វខ្លាឃ្មុំទឹកកក នៅសួនសត្វ Mulhouse ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង។
8
ក្មេងប្រុសកាន់សាសនាឥស្លាមនិកាយ Shi'ite ម្នាក់យកទ្រូងបុកទៅលើមនុស្សផ្សេងទៀតក្នុងពេលប្រារព្ធពិធីមួយឈ្មោះថា Muharram នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។