កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីសហរដ្ឋអាមេរិក ដល់ដែនដីប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ២៨ សីហា ២០២០
- By VOA News
1
លោក Al Sharpton ដែលគួរឲ្យគោរព(កណ្ដាល) ដែលបណ្ដាញរបស់លោកឈ្មោះថា បណ្ដាញសកម្មភាពជាតិ បានរៀបចំបាតុកម្មមួយឈ្មោះថា «ក្បួនដង្ហែបង្ហាញជំហរ៖ យកជង្គង់របស់អ្នកចេញពីករបស់យើង»។ បាតុកម្មដែលធ្វើឡើងប្រឆាំងនឹងការរើសអើងពូជសាសន៍ និងប្រឆាំងនឹងអំពើឃោរឃៅររបស់ប៉ូលិស បានមកដល់ទីលានរំឭកការចងចាំនៅររដ្ឋធានីវ៉ាស៊ីនតោន។
2
សមាជិកនៃក្រុមប៉ាឡេស្ទីនកំពុងបួងសួងនៅក្នុងព្រះវិហារឥស្លាមមួយដែលស្ទើរតែគ្មានមនុស្ស នៅពេលដែលការបួងសួងសម្រាប់ពិធីថ្ងៃសុក្រ ត្រូវបានពន្យារបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅភាគខាងកើតនៃតំបន់ Gaza Strip។
3
មនុស្សម្នាដែលកំពុងតែព្យាយាមចូលទៅផ្ទះរបស់ពួកគេនៅក្រុង Cameron បានបើកបរកាត់ខ្សែភ្លើងដែលដាច់ធ្លាក់ បន្ទាប់ពីព្យុះសង្ឃរា Laura បានបក់បោកកាត់ក្រុង Lake Charles រដ្ឋ Louisiana សហរដ្ឋអាមេរិក។
4
អ្នកដំណើរដែលពាក់ម៉ាស់កំពុងធ្វើដំណើរនៅលើរថភ្លើង នៅឯស្ថានីយ៍រថភ្លើង នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។