រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីតាលី ហ្វីលីពីន ឥណ្ឌា សហរដ្ឋអាមេរិក ស្វ៊ីស អាហ្វ្រិកខាងត្បូង បារាំង និងចិន។
រូបភាពជុំវិញពិភពលោក ១៤ មិថុនា ២០១៦
1
រូបសំណាកនៃអធិរាជ Augustus ត្រូវបានគេតាំងបង្ហាញក្នុងពិធីមួយនៅក្រសួងការបរទេសនៅក្នុងក្រុងរ៉ូម។ សារមន្ទីរ Cinquantenaire របស់ប្រទេសប៊ែលហ្ស៊ិកបានប្រគល់រូបសំណាកនេះត្រឡប់ទៅឲ្យសារមន្ទីរ Archeological Museum ក្នុងក្រុង Nepi វិញ ទីដែលរូបសំណាកនេះត្រូវបានបាត់ខ្លួនកំឡុងឆ្នាំ១៩៧០។ រូបសំណាកមួយនេះត្រូវបានគេឆ្លាក់ជាង២.០០០ឆ្នាំមុន ដើម្បីបង្ហាញពីអធិរាជ Octavian Augustus កាលពីវ័យក្មេងមុនពេលក្លាយជាអធិរាជ។
2
ក្មេងៗសិស្សសាលាជិះក្បូនបណ្តោះអាសន្នមួយដើម្បីទៅចូលរួមពិធីបើកបវេសនកាលនៅសាលាបឋមសិក្សា Casili ក្នុងតំបន់ដាច់ស្រយាលមួយនៅក្នុងក្រុង Montalban ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
3
ក្មេងស្រីមូស្លីមចូលរួមហាត់យូហ្គានៅសាលាមួយនៅក្នុងក្រុងក្រុង Ahmedabad ប្រទេសឥណ្ឌា។
4
តារាសម្តែង Alexander Skarsgard ដែលបានសម្តែងជាតួអង្គ Tarzan នៅក្នុងរឿង The Legend of Tarzan ថតរូបជាមួយនឹងពស់ថ្លាន់នៅសួនសត្វព្រៃស៊ីដនី (Wildlife Sydney Zoo) នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោក Skarsgard ស្ថិតនៅក្នុងក្រុងស៊ីដនីដើម្បីផ្សព្វផ្សាយភាពយន្តរបស់លោកដែលនឹងត្រូវបានបញ្ចាំងនៅក្នុងប្រទេសនេះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។