រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសអាហ្វហ្គានីស្ថាន អាល្លឺម៉ង់ តួកគី សហរដ្ឋអាមេរិក អ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង ស្វ៊ីស ឥណ្ឌា កូរ៉េខាងត្បូង ហ្សកហ្ស៊ី និងព័រទុយហ្គាល់។
រូបភាពជុំវិញពិភពលោក ២០ ធ្នូ ២០១៦
5
យុទ្ធជនមកពីក្រុមការពារតំបន់ Nineveh Plain បើករថយន្តមួយនៅក្នុងក្រុង Qaraqosh ដោយមានដឹកយុទ្ធជន៤នាក់ដែលត្រូវបានគេចោទថា ជាសមាជិកក្រុមរដ្ឋឥស្លាម ហើយត្រូវបានរកឃើញនៅក្នុងផ្លូវក្រោមភ្នំមួយក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
6
បាតុករកុងហ្គោម្នាក់ដេកនៅលើដីបន្ទាប់ពីប៉ូលិសបានបើកការវាយប្រហារជាមួយនឹងគ្រាប់កាំភ្លើងជ័រ ក្នុងពេលបាតុកម្មនៅខាងក្រៅស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងក្រុងប្រេតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង។
7
ប៉ូលិសគ្របសាកសពមួយបន្ទាប់ពីមានការបាញ់ប្រហារនៅខាងក្រៅមណ្ឌលឥស្លាមមួយនៅក្នុងក្រុង Zurich ប្រទេសស្វ៊ីស កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។
8
រូបភាពផ្គុំចូលគ្នានេះត្រូវបានថតចេញពីទម្រង់១០ផ្សេងៗគ្នា ហើយវាបង្ហាញពីស្ថានីយអាកាសអន្តរជាតិ ដែលមានបុគ្គលិក៦នាក់នៅលើនោះ នៅពេលវាធ្វើដំណើរកាត់ព្រះអាទិត្យក្នុងល្បឿនប្រមាណជា៨គ.មក្នុងមួយវិនាទី ពីឧទ្យាន Newbury រដ្ឋ California កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។