រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសអាហ្វហ្គានីស្ថាន អាល្លឺម៉ង់ តួកគី សហរដ្ឋអាមេរិក អ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង ស្វ៊ីស ឥណ្ឌា កូរ៉េខាងត្បូង ហ្សកហ្ស៊ី និងព័រទុយហ្គាល់។
រូបភាពជុំវិញពិភពលោក ២០ ធ្នូ ២០១៦
1
មន្រ្តីអាហ្វហ្គានីស្ថានម្នាក់ប្រតិកម្មនៅពីមុខគំនរនៃគ្រឿងស្រវឹង និងគ្រឿងញៀនដែលរឹបអូសបាន និងត្រូវបានដុតបំផ្លាញចោល នៅជាយក្រុងកាប៊ុល។
2
មនុស្សម្នាអុជទៀននៅក្នុងកែវនៅពីមុខព្រះវិហារ Kaiser Wilhelm Memorial Church ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ ទីដែលឡានដឹកទំនិញមួយបានបុកផ្សារណូអែលមួយ។
3
សមាជិកនៃក្រុមទាហានកិត្តិយសរបស់តួកគីសែងក្តារមឈូសរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Andrei Karlov ប្រចាំនៅប្រទេសតួកគី និងរូបថតរបស់លោកក្នុងពិធីមួយនៅផ្លូវទៅព្រលានយន្តហោះ Esenboga ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។
4
បាតុករប្រឆាំងនឹងលោក Donald Trump ចូលរួមជាមួយបាតុករផ្សេងទៀតនៅក្នុងអគារ Pennsylvania Capitol Building មុនពេលគណៈប្រតិភូទៅដល់ទីនោះដើម្បីធ្វើការបោះឆ្នោត នៅក្នុងក្រុង Harrisburg រដ្ឋ Pennsylvania កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។