រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសតូកគី អេហ្ស៊ីប អាល្លឺម៉ង់ កូឡុំប៊ី បារាំង កូរ៉េខាងជើង អ៊ីស្រាអែល អង់គ្លេស និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១១ កុម្ភៈ ២០១៦
1
ទំនិញហៀរធ្លាក់ចេញទៅកាន់មួយចំហៀងនៃរថយន្តដឹកទំនិញច្រើនជ្រុល បន្ទាប់ពីរថយន្តនោះបានមកដល់ពីតំបន់ឧស្សាហកម្ម Kaesong នៅខាងក្រៅតម្រួតពិនិត្យយោធានៅក្រុង Paju ប្រទេសកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានបញ្ជាឲ្យមានការបញ្ចូនចេញជនជាតិកូរ៉េខាងត្បូងជាបន្ទាន់ពីតំបន់ឧស្សាហកម្មដឹកនាំរួមគ្នាក៏ដូចជាការរឹបអូសទ្រព្យសម្បត្តិរោងចក្ររបស់ពួកគេនៅក្នុងការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្រុងសេអ៊ូលនៅក្នុងការបិទតំបន់ឧស្សាហកម្មនោះ។
2
បាតុករប៉ាឡេស្ទីនគប់កំប៉ុងគ្រាប់បែកបង្ហូរទឹកភ្នែកត្រឡប់ទៅវិញ ដែលកំប៉ុងនោះត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែលនៅអំឡុងពេលបាតុកម្មមួយ។ បាតុកម្មនោះបានកោះហៅឲ្យមានការដោះលែងអ្នកសារព័ត៌មានប៉ាឡេស្ទីនលោក Mohammed al-Qeg នៅខាងក្រៅពន្ធនាគារយោធា Ofer ជិតក្រុង Ramallah តំបន់ West Bank។
3
آب بازی فیل ها و مردم در جشن آب پاشی یا فستیوال سونگکران در تایلند به مناسبت فرا رسیدن سال نو در آن کشور
4
សមាជិកនៃប្រិយមិត្តភាពយន្ត Ghostbusters នៅអាល្លឺម៉ង់ស្លៀកពាក់ជាតួអង្គនៅក្នុងភាពយន្តនោះ ហើយទទួលទានកាហ្វេនៅតូបលក់ចំណីតាមចិញ្ចើមថ្នល់នៅអំឡុងពិធីBerlinale International Film Festival លើកទី៦៦ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។