រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសតូកគី អេហ្ស៊ីប អាល្លឺម៉ង់ កូឡុំប៊ី បារាំង កូរ៉េខាងជើង អ៊ីស្រាអែល អង់គ្លេស និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១១ កុម្ភៈ ២០១៦
5
សត្វពេនឃ្វីន (Penguin) នៅសួនសត្វ London Zoo ត្រូវបានផ្តល់ចំណីអាហារពេលព្រឹកជាត្រីនៅក្នុងដុំទឹកកករាងជាបេះដូងជាផ្នែកមួយនៃការអបអរសាទរថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក៏ដូចជាសង្កត់ធ្ងន់ពីការចាប់ផ្តើមនៃរដូវកាលបង្កាត់ពូជរបស់ពពូជសត្វពេនឃ្វីន។
6
កម្មកររៀបចំបាច់ផ្កាសម្រាប់នាំចេញមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅឯកសិដ្ឋានមួយនៅក្រុង Facatativa ជិតរដ្ឋធានីបូកូតា ប្រទេសកូឡុំប៊ី។
7
ហ្វូងមនុស្សមើលទៅកាន់បំណែកបាក់បែកនៃរថភ្លើងនៅក្រុង Beni Suef ភាគខាងត្បូងនៃក្រុងគែរ ប្រទេសអេហ្ស៊ីប។
8
បុរសម្នាក់ដើរនៅក្រោមដើមឈើដែលគ្របដណ្តប់ដោយព្រិលនៅអំឡុងពេលធ្លាក់ព្រិលនៅក្រុង Tangmarg តំបន់ Kashmir ប្រទេសឥណ្ឌា។