រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសម៉ូណាកូ សិង្ហបុរី ស៊ីរី អ៊ីរ៉ាក់ ម៉ិកស៊ិក អេស្ប៉ាញ សហរដ្ឋអាមេរិក រូម៉ានី អង់គ្លេស ហ្សកហ្ស៊ី បារាំង និងស៊ុយអ៊ែត។
រូបភាពជុំវិញពិភពលោក ១៦ កុម្ភៈ ២០១៦
5
សម្តេចប៉ាប Francis ដែលមានអ្នកអង្គរក្សនៅតាមពីក្រោយផងនោះ យាងទៅដល់ស្តាត Venustiano Carranza ដើម្បីប្រារព្ធពិធីសូត្រធម៌ ក្នុងក្រុង Morelia ប្រទេសម៉ិកស៊ិក។
6
ឡានមួយត្រូវបានគេបើកលើផ្លូវដែលគ្របដណ្តប់ទៅដោយព្រិល នៅក្បែរភូមិ Opakua ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។
7
សុនខមួយក្បាលឈ្មោះ Dogue de Bordeaux សម្រាកនៅក្នុងតំបន់ប្រកួតប្រជែងនៅក្នុងបុរីញូវយ៉ក ក្នុងថ្ងៃទី២នៃការប្រកួតនៅការតាំងបង្ហាញសុនខប្រចាំឆ្នាំលើកទី១៤០ របស់ក្លឹប Westminster Kennel។
8
កៅអីក្នុងបន្ទប់សវនការរបស់ចៅក្រម Antonin Scalia ត្រូវបានគេបំពាក់ជាមួយក្រណាត់ពណ៌ខ្មៅដើម្បីរំលឹកដល់មរណភាពរបស់លោក ដែលនេះជាផ្នែកមួយនៃប្រពៃណីកាលពីសតវត្សទី១៩ នៅតុលាការកំពូលក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Scalia បានស្លាប់នៅអាយុ៧៩ឆ្នាំ។ លោកបានក្លាយជាចៅក្រមក្នុងឆ្នាំ១៩៨៦ ហើយនេះការចូលរួមក្នុងវិស័យយុត្តិធម៌ដ៏យូររបស់លោក។