រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសម៉ូណាកូ សិង្ហបុរី ស៊ីរី អ៊ីរ៉ាក់ ម៉ិកស៊ិក អេស្ប៉ាញ សហរដ្ឋអាមេរិក រូម៉ានី អង់គ្លេស ហ្សកហ្ស៊ី បារាំង និងស៊ុយអ៊ែត។
រូបភាពជុំវិញពិភពលោក ១៦ កុម្ភៈ ២០១៦
1
មនុស្សម្នាដើរកាត់ឡានចាស់ៗម៉ាក Alpine Renault Berlinettes ក្នុងពេលដាក់បង្ហាញជាផ្លូវការនៃឡានស្វ័យប្រវត្តិថ្មីម៉ាក Alpine Renault Vision របស់ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Renault Carlos Ghosn ក្នុងប្រទេសម៉ូណាកូ (Monaco)។
2
ក្រុមសម្តែង Black Eagles របស់កូរ៉េខាងត្បូងជិះយាន KAI T-50B ដើម្បីបង្ហាញឈុតលើអាកាសក្នុងពេលការសម្តែងឈុតលើអាកាសរបស់សិង្ហបុរីនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ក្នុងប្រទេសសិង្ហបុរី។
3
មនុស្សម្នាស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងកម្ទេចនៃមន្ទីរពេទ្យមួយដែលទទួលបានការគាំទ្រពីក្រុមគ្រូពេទ្យគ្មានព្រំដែន។ មន្ទីរពេទ្យនេះត្រូវបានវាយប្រហារដោយមីស៊ីលនៅក្នុងក្រុង Marat Numan ខេត្ត Idlib ប្រទេសស៊ីរី។
4
យុទ្ធជនម្នាក់មកពីកងទ័ព Popular Mobilisation ដែលគាំទ្ររដ្ឋាភិបាលបិទត្រចៀករបស់គាត់ នៅពេលដែលគាត់បាញ់រ៉ុក្កែតនៅក្នុងភូមិ Taz Khurmatu នៅជាយក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់ នៅពេលពួកគេព្យាយាមវាយដណ្តើមយកភូមិ al-Bashir មកវិញពីក្រុមរដ្ឋឥស្លាមជីហាដ។