រូបភាពជុំវិញពិភពលោកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨មានមកពីប្រទេសដូចជា ស៊ីរី រុស្ស៊ី អ៊ីស្រាអែល ឥណ្ឌា ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន។
រូបភាពជុំវិញពិភពលោក ២០ កុម្ភៈ ២០១៨
- By ទុំ ម្លិះ
1
សមាជិកកងកម្លាំងការពារជាតិស៊ីរីជម្លៀសជនស៊ីវិលម្នាក់ដែលរងរបួសក្នុងតំបន់មួយដោយសារការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលក្នុងទីក្រុងSaqba ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមជាយរដ្ឋធានី Damas។
2
ក្រុមគ្រួសារនិងមិត្តភក្តិរបស់ជនរងគ្រោះក្នុងការវាយប្រហារនៅខាងមុខព្រះវិហារមូស្លីមមួយចូលរួមក្នុងពិធីបុណ្យសពក្នុងទីក្រុង Kizlyar ប្រទេសរុស្ស៊ី។
3
បុរសជនជាតិអាហ្វហ្គានីស្ថានសែងជនរងគ្រោះម្នាក់បន្ទាប់ពីមានការបំផ្ទុះមួយនៅក្នុងទីក្រុង Jalalabad។
4
ក្មេងស្រីជនជាតិប៉ាឡេស្ទីនម្នាក់អង្គុយលើកៅអីមួយបន្ទាប់កងទាហានអ៊ីស្រាអែលកំទេចភូមិ Al-Eizariya ក្នុងតំបន់ West Bank ភាគខាងកើតទីក្រុង Jerusalem។