កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៧ កុម្ភៈ ២០២០
- By VOA News
1
កម្លាំងប្រយុទ្ធស៊ីរីគាំទ្រដោយតួកគីជិះរថក្រោះនៅក្នុងទីក្រុង Saraqib នៅភាគខាងកើតនៃខេត្ត Idlib ស្ថិតនៅភាគឦសាននៃប្រទេសស៊ីរី។ ក្រុមឧទ្ទាមស៊ីរីបានចូលមកទីក្រុងនេះសាជាថ្មី ដែលក្រុងនេះធ្លាប់បានស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលកាលពីដើមខែនេះ ប៉ុន្តែការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតែបន្តកើតមាននៅតំបន់ជាយក្រុងនេះ។
2
យន្តហោះ Airbus A380 មួយគ្រឿងរបស់អាកាសចរណ៍ British Airways ហោះហើរពីលើដំបូងផ្ទះរបស់ពលរដ្ឋ មុនពេលចុះចតនៅព្រលានយន្តហោះ Heathrow នៅភាគខាងលិចទីក្រុងឡុងដ៍។
3
មនុស្សកំពុងដើរមើលឡានដែលបានឆេះ នៅឯចំណតរថយន្តមួយ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកធ្វើបាតុកម្មប្រឆាំង និងអ្នកគាំទ្រច្បាប់សញ្ជាតិថ្មីរបស់ប្រទេសឥណ្ឌា នៅទីក្រុងញូវដែលី។
4
មនុស្សតម្រង់ជួរដើម្បីចូលទិញម៉ាស់នៅឯហាងមួយនៅ Dongseongro ទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣៣៤ នាក់ទៀត ដែលធ្វើឲ្យចំនួនឆ្លងសរុបមាន ១,៥៩៥ នាក់ ដែលជាចំនួនច្រើនជាងគេលើពិភពលោកបន្ទាប់ពីប្រទេសចិន។