រូបភាពជុំវិញពិភពលោក ១៤ មករា ២០១៩ មកពីប្រទេសចិន បេឡារុស ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុនអូស្ត្រាលី ស្រដ្ឋអាមេរិក ពេរូ និងម៉ាឡេស៊ី។
រូបភាពជុំវិញពិភពលោក ១៤ មករា ២០១៩
- By VOA English
1
ស្រ្តីក្នុងសម្លៀកបំពាក់ប្រពៃណី ដែលអបអរសាទរការឈានចូលវ័យ២០ឆ្នាំ ជិះរថភ្លើង Roller Coaster នៅឯសួនកម្សាន្ត Toshimaen នៅថ្ងៃបុណ្យជាតិ Coming of Age Day នៅក្រុងតូក្យូ ប្រទេសជប៉ុន។
2
យោធាកូរ៉េខាងត្បូងពាក់ម៉ាសការពារកម្ទេចធូលីដែលបានបោកបក់មកឧបទ្វីបកូរ៉េ អំឡុងពេលពិធីសាទរការចូលក្នុងមន្ទីរហ្វឹកហ្វឺនយោធានៅក្រុង Nonsan។
3
សត្វលលកមួយក្បាលហើរកាត់អ្នកបួងសួងជនជាតិឥណ្ឌា ខណៈដែលអ្នកបួងសួងរូបនេះកំពុងងូតទឹកទន្លេ Triveni Sangam ស្របពេលដែលមនុស្សម្នាប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យ Kumbh Mela នៅក្រុង Allahabad។
4
បាតុករប្រមូលផ្តុំគ្នានៅលើដងផ្លូវ ដើម្បីតវ៉ាពីការឡើងតម្លៃប្រេងនៅក្រុងហារ៉ារេ ប្រទេសស៊ីមបាវ៉េ។