រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ហ្វាំងឡង់ ឥណ្ឌា ឥណ្ឌូណេស៊ី កេនយ៉ា អង់គ្លេស រុស្ស៊ី ចិន និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ១៦ កក្កដា ២០១៨
1
អ្នកគាំទ្រស្វាគមន៍ក្រុមជម្រើសជាតិបាល់ទាត់បារាំង នៅពេលពួកគេដើរក្បួននៅតាមផ្លូវ Champs-Elysee ក្នុងក្រុងប៉ារីស បន្ទាប់ពីឈ្នះការប្រកួតបាល់ទាត់ពិភពលោក World Cup ២០១៨ នៅប្រទេសរុស្ស៊ី។
2
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទទួលបាល់ពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងសន្និសីទកាសែតរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងក្រុង Helsinki ប្រទេសហ្វាំងឡង់។
3
បុរសម្នាក់ពិនិត្យមើលផ្ទះរបស់គាត់នៅពេលទឹកចូល ដែលហូរពីមាត់សមុទ្រនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
4
យន្តហោះពន្លត់អគ្គិភ័យមួយឈ្មោះ Ferguson Fire ហោះកាត់ពេលព្រះអាទិត្យលិច នៅក្នុងស្រុក Mariposa រដ្ឋ California កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។