រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ហ្វាំងឡង់ ឥណ្ឌា ឥណ្ឌូណេស៊ី កេនយ៉ា អង់គ្លេស រុស្ស៊ី ចិន និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ១៦ កក្កដា ២០១៨
9
មនុស្សយន្តឈ្មោះ iPal ដែលផលិតដោយក្រុមហ៊ុន AvatarMind កំពុងស្ថិតនៅក្នុងរោងចក្រដំឡើងមួយនៅក្នុងក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន។
10
ក្មេងៗរស់នៅលើផ្ទះបែកបាក់នោលើសមុទ្រលេងជាមួយនឹងទឹករលកដែលបង្កដោយព្យុះ Tropical Depression Henry។ ព្យុះបានបង្កឲ្យមានភ្លៀងយ៉ាងខ្លាំងនៅក្នុងក្រុងម៉ានីល និងផ្នែកខាងជើងនៃកោះ Luzon ប្រទេសហ្វីលីពីន។
11
អ្នកដំណើរម្នាក់ចូលក្នុងបន្ទប់មួយសម្រាប់ការស្កេនមុខសម្រាប់ផ្នែកអន្តោប្រវេសន៍នៅព្រលានយន្តហោះអន្តរជាតិ Nice ក្នុងក្រុង Nice ប្រទេសបារាំង។
12
មនុស្សម្នាមើលគំនរសត្វក្រពើរាប់រយដែលយកចេញពីកសិដ្ឋានចិញ្ចឹមមួយ បន្ទាប់ក្រពើទាំងនេះត្រូវបានសម្លាប់ដោយសារហ្វូងមនុស្សដែលមានកំហឹង។ នេះជាការសងសឹកសម្រាប់បុរសម្នាក់ដែលត្រូវក្រពើខាំស្លាប់ នៅក្នុងក្រុង Sorong ប្រទេសឥណ្ឌូណេស៊ី។