រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ អាហ្វហ្គានីស្ថាន ស៊ីមបាវ៉េ នីការ៉ាហ្គា បារាំង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ៣០ កក្កដា ២០១៨
5
ជ័យលាភីនៃការប្រណាំងកង់ Tour de France គឺកីឡាករ Geraint Thomas មកពីអង់គ្លេស (រូបកណ្តាល) ពាក់សម្លៀកបំពាក់ពណ៌លឿង។ លោក និងកីឡាករលេខ២គឺលោក Tom Dumoulin (រូបឆ្វេង) មកពីហូឡង់ និងលេខ៣គឺលោក Christopher Froome មកពីអង់គ្លេស សាទរនូវជ័យជម្នះរបស់ខ្លួននៅលើឆាក បន្ទាប់ពីបានឈ្នះការប្រណាំងកង់ Tour de France លើកទី១០៥ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
6
សាច់ញាតិអ្នកជំងឺម្នាក់ចាប់ត្រីនៅក្នុងបរិវេណមន្ទីរពេទ្យមួយដែលលិចទឹក នៅមន្ទីរពេទ្យ Nalanda Medical College and Hospital បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងមួយ នៅក្នុងក្រុង Patna រដ្ឋ Bihar ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
7
ផ្សែងចេញភ្លើងឆេះព្រៃ Carr Fire ហោះហើរពីលើស្ពាន Clear Creek នៅក្នុងក្រុង Igo រដ្ឋ California កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
8
កីឡាករ Chase Kalisz ប្រកួតហែលទឹកផ្តាច់ព្រ័ត្រសម្រាប់ជើងឯកថ្នាក់ជាតិរបស់អាមេរិកាំង នៅក្នុងក្រុង Irvine រដ្ឋ California កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។