រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ អាហ្វហ្គានីស្ថាន ស៊ីមបាវ៉េ នីការ៉ាហ្គា បារាំង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ៣០ កក្កដា ២០១៨
1
បុរសម្នាក់ថតរូបរថយន្តតាក់ស៊ីដែលចតនៅលើផ្លូវ Castellana ធ្វើឲ្យមានការកកស្ទះក្នុងក្រុង Madrid។ អ្នកតំណាងរបស់សហជីពអ្នកបើកតាក់ស៊ី និងរដ្ឋាភិបាលអេស្ប៉ាញកំពុងជួបប្រជុំគ្នាដើម្បីស្វែងរកវិធីបញ្ចៀសកូដកម្មប្រឆាំងនឹងសេវាកម្មតាក់ស៊ី ដែលអាចឡើងជិះបានដោយហៅតាមការបក់ដៃ។
2
បុរសម្នាក់ និងកូនៗរបស់គាត់ជញ្ជូនទឹកពីអណ្តូងស្នប់ទឹកសាធារណៈនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
3
អ្នកបោះឆ្នោតឈរតម្រង់ជួរដើម្បីធ្វើការបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលមួយនៅក្នុងក្រុង Harare ប្រទេសស៊ីមបាវ៉េ។
4
មនុស្សម្នាក់ធ្លាក់ពីលើក្របី នៅក្នុងពេលប្រណាំងជិះក្របីមួយ នៅក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។