រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសដាណឺម៉ាក រុស្ស៊ី អង់គ្លេស ហ្វីលីពីន អាល្លឺម៉ង់ ប៉ាឡេស្ទីន អាហ្វ្រិកខាងត្បូង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៩ មីនា ២០១៨
1
សុនខមួយក្បាលមើលទៅផ្ទះមួយដែលគ្របដណ្តប់ដោយទឹកកកនៅក្បែរឆ្នេរនៃឆកសមុទ្រ Faxe Bay ប្រទេសដាណឺម៉ាក។
2
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពេលប្រមូលផ្តុំមួយនៅក្បែរវិមានក្រឹមឡាំងនៅក្នុងក្រុងមូស្គូ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ លោក Putin បានឈ្នះឆ្នោតជាប្រធានាធិបតីរុស្ស៊ីក្នុងអាណត្តិទី៤ ដែលលោកនឹងកាន់តំណែងជាប្រធានាធិបតីរយៈពេល៦ឆ្នាំទៀត។ លោកគឺជាបុរសម្នាក់ដែលដឹកនាំប្រទេសធំបំផុតក្នុងពិភពលោកសម្រាប់សតវត្សរ៍ទី២១។
3
ក្រុមរបាំមួយសម្តែងរបាំម៉ិកស៊ិកបែបប្រពៃណីនៅក្នុងពិធីបុណ្យ 2018 National Cherry Blossom Festival នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
4
រូបសំណាកនៅលើអគារ Bush House ដែលជាអតីតទីស្នាក់ការរបស់សារព័ត៌មាន BBC ត្រូវបានគេបំពាក់វ៉ែនតា ក្រមា និងអាវយឺត ដែលរចនាដោយសិល្បករ Leo Caillard ដែលនេះជាផ្នែកមួយនៃកម្មវិធី The Classical Now នៅអគារ Bush House និងអគារ Sommerset House នៅក្នុងក្រុងឡុងដ៍។