Accessibility links
Skip to main content
Skip to main Navigation
Skip to Search
Home
United States
U.S. News
All About America
World
Africa
The Americas
East Asia
Europe
Middle East
South & Central Asia
Broadcast Programs
VOA Languages
Latest Global Coverage
Follow Us
Languages
Search
Search
Previous
Next
Breaking News
រូបភាពជុំវិញពិភពលោក ០៣ មិនា ២០១៦
March 04, 2016 2:29 AM
រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ ចិន ក្រិក ស.រ.អា ហ្វីលីពីន បារាំង អ៊ីរ៉ាក់ និងតួកគី។
t the best news photos from around the world.
1
ជនភៀសខ្លួន និងជនចំណាកឈរតម្រង់ជួររង់ចាំការចែកចាយអាហារដោយអង្គការក្រៅរដ្ឋាភិបាលនៅជំរុំជនភៀសខ្លួនមួយនៅព្រំដែនប្រទេសក្រិក និងម៉ាសេដូនី ជិតភូមិ Idomeni ភាគខាងជើងប្រទេសក្រិក។ យ៉ាងហោចណាស់បុរស ស្រ្តី និងកុមារ ១០.០០០នាក់បានបោះជំរុំអស់រយៈពេលរាប់ថ្ងៃនៅឯព្រំដែនភូមិ Idomeni ជាប់នឹងប្រទេសម៉ាសេដូនី។
2
កងកម្លាំងសន្តិសុខធ្វើការបាញ់ប្រហារនៅក្នុងប្រតិបត្តិការមួយប្រឆាំងនឹងជនវាយប្រហារពីររូបនៅក្រុងអ៊ីស្តង់ប៊ូល ប្រទេសតូកគី។ ប៉ូលិសបានបាញ់សម្លាប់ស្រ្តីពីរនាក់ ដែលបានលាក់ខ្លួននៅខាងក្នុងអគារមួយ បន្ទាប់ពីស្រ្តីទាំងនោះបានបាញ់បោះ និងគប់គ្រាប់បែកដៃមកលើប៉ូលិស នេះបើយោងទៅតាមមន្រ្តីមួយរូប។
3
លោកស្រី Jill Biden ភរិយារបស់លោកអនុប្រធានាធិបតី Joe Biden ទទួលស្វាគមន៍មេបញ្ជាការជើងដំណើរអវកាស Expedition 46 របស់អង្គការណាសា (NASA) លោក Scott kelly (ខាងឆ្វេង) បន្ទាប់ពីលោកបានចុះសំចតនៅ Ellington Field នៅក្រុង Houston រដ្ឋ Texas ក្រោយពីលោកបានវិលត្រលប់មកផែនដីវិញ។
4
យន្តហោះដើរដោយពន្លឺព្រះអាទិត្យ Solar Impulse 2 ហោះហើរដោយអ្នកបើកបរធ្វើតេស្តលោក Markus Scherdel ធ្វើការហោះចេញពីឆ្នេរ Oahu នៅអំឡុងពេលធ្វើតេស្តហោះហើរនៅទីលានហោះហើរ Kalaealoa នៅក្រុង Kapolei កោះហាវ៉ៃ។
Load more
រូបភាពជុំវិញពិភពលោក ០៣ មិនា ២០១៦
XS
SM
MD
LG