រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន ថៃ អ៊ីរ៉ាក់ កូរ៉េខាងជើង ស្វ៊ីស បារាំង និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៧ មីនា ២០១៧
1
សិស្សឥណ្ឌាឈរថតរូប នៅមហាវិទ្យាល័យមួយនៅក្នុងក្រុង Chennai នៅមុនទិវាសិទ្ធិនារីអន្តរជាតិ។
2
សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកផ្សេងទៀតដែលប្រឆាំងនឹងច្បាប់ Senate Bill 6 ធ្វើការតវ៉ានៅផ្នែកខាងក្រៅនៃវិមានCapitol ក្នុងរដ្ឋ Texas នៅពេលដែលគណៈកម្មាធិការកិច្ចការរដ្ឋរបស់ព្រឹទ្ធសភារៀបចំកិច្ចប្រជុំទាក់ទងនឹងច្បាប់មួយនៅក្នុងក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។
3
ក្មេងប្រុសអាហ្វហ្គានីស្ថានម្នាក់ដែលកំពុងលក់ពងទាស្ងោររង់ចាំអ្នកទិញនៅកន្លែងចាក់ធ្បូងចោល នៅជាយក្រុងកាប៊ុល។
4
អ្នកគោរពសាសនាហិណ្ឌូចូលរួមនៅក្នុងពិធីបុណ្យសាសនា Holi នៅក្នុងភូមិ Nandgaon រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។