រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន ថៃ អ៊ីរ៉ាក់ កូរ៉េខាងជើង ស្វ៊ីស បារាំង និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៧ មីនា ២០១៧
5
Omsin ដែលជាអណ្តើកសមុទ្រពណ៌បៃតងញី អាយុ២៥ឆ្នាំ សម្រាកបន្ទាប់ពីគេដកយកកាក់ចេញពីពោះរបស់វានៅមហាវិទ្យាល័យ Faculty of Veterinary Science សាកលវិទ្យាល័យ Chulalongkorn នៅក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ ក្នុងពេលវះកាត់៧ម៉ោង ពេទ្យបានយកកាក់ចំនួន៩១៥ចេញពីខ្លួនរបស់អណ្តើកមួយនេះ។ វាបានលេបរបស់របរនានាដែលភ្ញៀវទេសចរគប់ចូលទៅក្នុងទឹកដើម្បីសុំសំណាងល្អ។
6
ក្មេងស្រីពិការជនជាតិអ៊ីរ៉ាក់ម្នាក់ដែលបានរត់គេចចេញពីផ្ទះរបស់នាងរង់ចាំឡានដឹកនាងទៅកន្លែងមានសុវត្ថិភាព នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធជាមួយនឹងយុទ្ធជនរដ្ឋឥស្លាម នៅភាគខាងលិចនៃក្រុង Mosul។
7
កូរ៉េខាងជើងបាញ់បង្ហោះរ៉ុក្កែត៤នៅក្នុងរូបភាពដែលមិនកាលបរិច្ឆេទ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ឬ Korean Central News Agency (KCNA) របស់កូរ៉េខាងជើងនៅក្នុងក្រុងព្យុងយ៉ាង។
8
រថយន្ត Sedric ដែលផលិតឡើងដោយលោកVolkswagen ត្រូវបានគេដាក់នៅក្នុងការតាំងពិព័រណ៍រថយន្តអន្តរជាតិលើកទី៨៧ នៅអគារ Palexpo ក្នុងក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។