កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ ឧសភា ២០១៩
- By VOA News
1
នាង Jessica Rodgers និងអ្នកជិតខាងឈ្មោះ Ray Arellana លើករទេះរុញនៅលើខ្សែភ្លើងដែលដាច់ធ្លាក់មកលើដី នៅខណៈពេលពួកគេដើរសំដៅទៅផ្ទះម្ដាយរបស់ Rodgers ដើម្បីពិនិត្យមើលការខូចខាតក្រោយពេលខ្យល់ព្យុះមួយបានបក់បោកលើទីក្រុង Jefferson រដ្ឋ Missouri សហរដ្ឋអាមេរិក។
2
មន្ត្រីប៉ូលិសម្នាក់ដែលរងរបួសបានចាកចេញពីតំបន់មួយដោយមានជំនួយពីមិត្តរួមការងារ ក្រោយពេលមានការប៉ះទង្គិចគ្នាមួយជាមួយអ្នកតវ៉ានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
3
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi (ឆ្វេង) និងប្រធានគណបក្សកាន់អំណាច BJP លោក Amit Shah កំពុងអបអរសាទរជ័យជម្នះក្នុងការបោះឆ្នោតជាតិឥណ្ឌា នៅទីក្រុងញូវដែលី។
4
ឆ្កែមួយក្បាលរង់ចាំម្ចាស់របស់វានៅខាងក្រៅការិយាល័យបោះឆ្នោត នៅកន្លែងដែលនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានទៅបោះឆ្នោតសភាអឺរ៉ុប នៅទីក្រុង Sonning ចក្រភពអង់គ្លេស។