កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ ឧសភា ២០១៩
- By VOA News
5
មេធាវីជនជាតិបារាំង លោកស្រី Anna Salabi ចូលរួមក្នុងការតវ៉ានៅក្នុងតុលាការក្នុងទីក្រុងប៉ារីស ដើម្បីប្រឆាំងនឹងការបណ្ដេញលោកស្រីចេញពីបន្ទប់សវនាការ។
6
លោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ទទួលគ្រឿងសម្រាប់ក្មេងលេងរូបទាមួយនៅពេលលោកស្រីធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយឈ្មោះថា Centogene នៅទីក្រុង Rostock ប្រទេសអាល្លឺម៉ង់។
7
ទាហានហ្វីលីពីនដើរនៅខាងក្រៅអាគារបាក់បែកមួយនៅទីក្រុង Marawi ស្ថិតនៅកោះ Mindanao ដែលលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។
8
អ្នកគាំទ្រម្នាក់ស្លៀកពាក់ជារូបសត្វ flamingo កំពុងលើកទឹកចិត្តដល់អ្នកជិះកង់ក្នុងការប្រណាំងកង់ជុំទី១២ នៃការប្រណាំងកង់ Giro d'Italia លើកទី១០២ ដែលមានឈ្មោះថា Tour of Italy លើចម្ងាយផ្លូវ ១៥៨ គ.ម ពីក្រុង Cuneo ទៅក្រុង Pinerolo ប្រទេសអ៊ីតាលី។