កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៩ ឧសភា ២០១៩
- By VOA News
1
កងទ័ពរុស្ស៊ីដើរជាក្បួននៅទីលានពណ៌ក្រហមកក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងពេលធ្វើព្យុហយាត្រាប្រារព្ធខួប៧៤ឆ្នាំ នៃទិវាជ័យជម្នះសង្គ្រាមលោកលើកទី២។
2
ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច គឺគណបក្ស Bharatiya Janata Party ពាក់ម៉ាស់រូបលោកនាយករដ្ឋមន្ត្រី Narendra Modi ហើយកំពុងរង់ចាំក្បួនឃោសនាបោះឆ្នោតនៅទីក្រុង Prayagraj។
3
កូនសត្វស្វាដែលមានដៃពណ៌ស ដែលបានកើតនៅសួនសត្វ Skopje កំពុងស្ថិតនៅជាមួយមេរបស់វា នៅប្រទេសម៉ាសេដ្វានខាងជើង។
4
អ្នកពន្លត់អគ្គិភ័យឈ្មោះ Yeom Jung-phil កំពុងអូសឡានបាញ់ទឹកដោយប្រើខ្សែពួរ ក្នុងពិធី«សុវត្ថិភាពទីក្រុងសេអ៊ូល» ក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។