កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៩ ឧសភា ២០១៩
- By VOA News
9
នាង Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែលពាក់ប្រដាប់តាមដាននៅលើកជើង កំពុងចាកចេញពីផ្ទះគ្រួសាររបស់នាង ដោយមានអង្គរក្សផ្ទាល់ខ្លួន នៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា។
10
មនុស្សកំពុងឈរមើលយន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល ដែលហោះពីលើសមុទ្រមេឌីទែរ៉ានេ ក្នុងពេលបង្ហាញសមត្ថភាពនៅលើអាកាស ដែលជាផ្នែកមួយនៃការអបអរសាទរទិវាឯករាជ្យរបស់អ៊ីស្រាអែល ក្នុងខួបទី៧១ នៃការបង្កើតរដ្ឋអ៊ីស្រាអែល នៅទីក្រុង Tel Aviv។
11
ស្ត្រីចំណាស់ម្នាក់អង្គុយនៅលើរទេះរុញនៅមុខប្រាសាទ St. Basil ក្រោយពេលមានការប្រារព្ធទិវាជ័យជម្នះ រំឭកខួបទី៧៤ នៃជ័យជម្នះរបស់សម្ព័ន្ធមិត្តទៅលើរបបណាស៊ីអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី២ នៅទីលានក្រហម ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
12
ក្រុមអ្នកធ្វើការនៅលើការដ្ឋានសំណង់ស្ពាន Panggong នៅលើទន្លេ Han ក្នុងក្រុង Xiangyang ខេត្ត Hubei ប្រទេសចិន។