រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសនេប៉ា់ល់ កូឡុំប៊ី រុស្ស៊ី ប៊ែលហ្ស៊ិក ស្រីលង្កា ហុងកុង អូស្ត្រាលី ថៃ កេនយ៉ា ឆែក ចិន អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន។
រូបភាពជុំវិញពិភពលោក ២៧ វិច្ឆិកា ២០១៦
1
អ្នកគោរពសាសនាហិណ្ឌូម្នាក់អុជទៀនដើម្បីគោរពវិញ្ញាណក្ខន្ធដល់សមាជិកគ្រួសារដែលបានស្លាប់ក្នុងពិធីបុណ្យ Balachaturdashi ក្នុងព្រះវិហារ Pashupatinath ក្នុងកដ្ឋមណ្ឌូ (Kathmandu) ប្រទេសនេប៉ាល់។
2
មនុស្សម្នាកាន់ផ្កានៅពីមុខរូបលោក Fidel Castro ដែលជាមេដឹកនាំចលនាបដិវត្តជាប្រវត្តិសាស្រ្តរបស់គុយបានៅស្ថានទូតគុយបាក្នុងក្រុងបូហ្គោតា (Bogota) ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក Fidel Castro បានស្លាប់កាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងក្រុងឡាហាវ៉ាន (Havana)។ លោកប្រធានាធិបតី Raul Castro ដែលត្រូវជាបងប្អូនប្រុសនឹងលោកបានប្រកាសយ៉ាងដូច្នេះនៅតាមទូរទស្សន៍។ ធាតុរបស់លោក Castro នឹងត្រូវបញ្ចុះនៅក្នុងក្រុង Santiago នៅថ្ងៃទី៤ ខែធ្នូ បន្ទាប់ពីមានការដង្ហែរយៈពេល៤ថ្ងៃទូទាំងប្រទេស។
3
អ្នកទេសចរណ៍មើលសមាជិកនៃក្លឹបអ្នកហែលទឹកក្នុងរដូវរងាក្នុងស្រុកមួយចាក់ទឹកត្រជាក់លើកូនៗរបស់ពួកគេដែលមាន Liza Broverman អាយុ៧ឆ្នាំ និង Alisa Smagina អាយុ២ឆ្នាំ ក្នុងទិវា Polar Bear នៅសួនសត្វ Royev Ruchey ជាមួយនឹងសីតុណ្ហភាព-៥អង្សាសេក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
4
ភ្ញៀវរីករាយជាមួយនឹងអាហារពេលល្ងាចនៅតុលាអាហារមួយដែលមានឈ្មោះថា «Santa in the sky» ដោយលើកឡើងលើដោយឧបករណ៍ស្ទួចមួយប្រភេទ និងតុបតែងឲ្យដូចនឹងរទេះ «Santa Sleigh»។ នេះជាផ្នែកមួយនៃពិធីបុណ្យណូអែល នៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។